មាស សុខសោភា ទៅបង្អួតសម្រស់ លើសួនផ្កាពណ៌លឿងរាប់លានហិចតា នៅកាណាដា!

កាណាដា៖ ជឿជាក់ថាប្រាកដជាមានប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយ ពីដំណើរចេញទៅសម្ដែងក្នុងប្រទេសកាណាដា ក្នុងរយៈយូររបស់ អ្នកនាង មាស សុខសោភា នាពេលកន្លងមកធ្វើឲ្យបណ្ដាហ្វេនៗក្នុងស្រុកមានការនឹករលឹកជាខ្លាំង។

ជាមួយគ្នានេះដែរ អ្នកនាង មាស សុខសោភា តែងតែបង្ហាញពីសកម្មភាពរបស់ខ្លួន ជារើយៗនៅលើទឹកដីប្រទេស កាណាដា ធ្វើឲ្យបណ្ដាអ្នកគាំទ្រតាមដានមិនរំលងនោះទេ។

ជាក់ស្ដែង នៅមុននេះបន្ដិច បើតាមគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងស្រីសម្លេងផ្អែមអ្នកនាង មាស សុខសោភា បានបង្ហោះរូបភាព សួនផ្កាពណ៌លឿងដែលមានទំហំរាប់លានហិចតា អមជាមួយនឹងរូបភាពរបស់ខ្លួន មានការចាប់អារម្មណ៍ខ្លាំងមែនទែន។

គួរឲ្យដឹងផងដែរថា អ្នកនាង មាស សុខសោភា តែងតែមានការងារទៅប្រទេស កាណាដា ជាញឹកញាប់ តែលើកនេះ ជាលើកទីមួយដែលខ្លួន បានទៅទស្សនាសួនផ្កាផ្ទាល់បែបនេះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា