Janie បង្ហើបតិចនិកជួយឲ្យសាច់ចាំ ទោះអាយុជិត៤០ឆ្នាំហើយ ក៏ដោយ!

ថៃ៖ ប្រិយមិត្តដែលនិយមតាមដាន ទស្សនាខ្សែភាគយន្តភាគថៃ ប្រាកដជាបានជ្រាបយ៉ាងច្បាស់អំពី តារាសម្តែងស្រី Janie Thienphosuvan សមបំផុតជាតួអង្គស៊ិចស៊ីតែម្ដង។

លើសពីនេះ Janie បានធ្វើឲ្យអ្នកគ្រប់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្ភស្សដ៏ស្រស់ស្អាត និងដងខ្លួនដ៏គួរឲ្យទាក់ទាញរបស់នាង ដែលមិនសាកសមនឹងវ័យជិតឈានចូល ៤០ឆ្នាំបែបនេះទេ។

ជាការពិតណាស់ Janie មិនសូវនិយមការផាត់មុខនោះទេ តែទោះបីជាមិនមានការMake Up ក៏ផ្ទៃមុខរបស់នាង នូវតែមើលទៅ ស្រស់ថ្លា មិនមានស្នាមអ្វីបន្តិចសោះឡើយ ជាហេតុធ្វើឲ្យក្រមុំៗ ខ្លះឃើញហើយសុំចាញ់ ថែមទាំងចង់ដឹងយ៉ាងខ្លាំងថា«តើតារារូបនេះមាន វិធីសាស្រ្ដសម្ងាត់អ្វី ទើបមានសម្រស់នៅតែស្អាតដដែលបែបនេះ»?

ស្រាប់តែថ្មីៗនេះ តាមរយៈគណនីអ៊ីនស្ដារក្រាមឈ្មោះថា Nanarybena ដែលជាមិត្តភក្ដិជិតស្និទ្ធរបស់Janie បានទម្លាយប្រាប់ថា ហេតុផលដែលបណ្ដាលឲ្យJanie មានសម្រស់លេចធ្លោបែបនេះព្រោះតែ នាងជាមនុស្សស្រីមួយរូប ដែលចូលចិត្តគេងយ៉ាងខ្លាំង ជាហេតុធ្វើឲ្យផ្ទៃមុខ របស់នាងស្រស់ថ្លាជានិច្ច។

លើសពីនេះ ដើម្បីបានរាងស្អាតនិងស្រលូន Janie តែងតែឆ្លៀតពេលធ្វើលំហាត់ប្រាណជាប្រចាំ ថែមទាំងមិនចូលចិត្តញ៉ាំអាហារ ដែលមានជាតិខ្លាញ់ច្រើននោះទេ៕

Janie Thienphosuvan
Janie Thienphosuvan
Janie Thienphosuvan
Janie Thienphosuvan
Janie Thienphosuvan
Janie Thienphosuvan
Janie Thienphosuvan
Janie និងស្វាមី
Janie Thienphosuvan
Janie Thienphosuvan