SonYuke បណ្តើរតារាស្រីកូនកាត់ ទៅមើលConcert យ៉ាងស្វីត ហ្វេនៗនាំគ្នាសង្ស័យថា ជាមិត្តស្រីថ្មីរបស់លោក

ថៃ៖ តារាសម្តែងប្រុសរូបសង្ហាSonYuke Songpaisan បានធ្វើឲ្យគ្រប់គ្នាសង្ស័យថា លោកកំពុងតែមានស្នេហាថ្មី ក្រោយតារាប្រុសរូបនេះបណ្តើរតារាស្រីកូនកាត់ ទៅមើលConcert របស់ក្រុមចម្រៀងនារីកូរ៉េBLACKPINK យ៉ាងផ្អែម។

មិនត្រឹមតែប៉ុណ្ណោះ លោកបានផុសរូបជុំគ្នានៅក្នុងIG Story ឃើញថាតារាស្រីដែលទៅជាមួយលោកនោះគឺ តារាស៊ិចស៊ីប្រចាំប៉ុស្តិ៍លេខ៣ នាងSuzana Renaud។ លើសពីនេះSuzana ក៏បានផុសរូបលោកSonYuke នៅក្នុងIG Storyរបស់ខ្លួនដូចគ្នា។

ដោយឃើញទៅជាមួយគ្នាតែពីរនាក់ ហើយបញ្ចេញទង្វើរគួរឲ្យសង្ស័យបែបនេះ អ្នកគាំទ្រសន្និដ្ឋានថា ពេលនេះពួកគេប្រហែលជាកំពុងតែទាក់ទងមើលចិត្តគ្នា។ ម្យ៉ាងវិញទៀតតារាទាំងពីរដួងនេះទើបតែថតខ្សែភាពយន្តថ្មីជាមួយគ្នា ដែលមានចំណងជើងថា «The Real Ghosts» ផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកគាំទ្រតែប៉ុណ្ណោះ។ យ៉ាងណាមិញ គ្រប់គ្នាសង្ឃឹមថា នឹងមានការបកស្រាយច្បាស់លាស់ពីទំនាក់ទំនងមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖  

SonYuke Songpaisan
Suzana Renaud
SonYuke និង Suzana
SonYuke និង Suzana
រូបដែលSonYuke ផុសក្នុង IG Story
រូបដែលSuzana ផុសក្នុង IG Story
រូបភាពជុំគ្នា
រឿងដែលSonYuke និង Suzanaសម្តែងរួមគ្នា