បើឲ្យមើលតែរូបមួយសន្លឹកនេះ សាកទាយទៅមើល ឆ្នាំនេះ សុគន្ធ និសា អាយុប៉ុន្មានហើយ?

ភ្នំពេញ៖ បើនិយាយពីរឿងថែរក្សាសម្រស់ឲ្យនៅតែក្មេងជាងវ័យ កំពូលតារាចម្រៀងមកពីផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា ច្បាស់ជាត្រូវបានមហាជនលើកយកមកនិយាយមុនគេហើយ ព្រោះមហាជនសុទ្ធតែដឹងថា តារាចម្រៀងរូបនេះពិតជាពូកែថែសម្រស់ ឲ្យនៅតែស្រស់ស្អាត និងក្មេងជាងវ័យខ្លាំងមែនទែន។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ស្រាប់តែអ្នកនាង សុគន្ធ និសា បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន ក្រោយឃើញផេកហ្វេសប៊ុកអ្នកគាំទ្ររបស់នាង បង្ហោះរូបមួយសន្លឹក ដោយភ្ជាប់ជាមួយCaption ឲ្យអ្នកគាំទ្រទាយអាយុតារាស្រីរូបនេះ ដែលធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងយ៉ាងខ្លាំង។

ផ្អែកលើរូបថតមួយសន្លឹកនោះដែរ បានធ្វើឲ្យអ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរថា សម្រាប់រូបភាពមួយសន្លឹកនេះ ពិតជាធ្វើឲ្យពួកគេពិបាកនឹងទាយអាយុពិតរបស់នាងខ្លាំងណាស់ ហើយបើសិនជាមិនដឹងថ្ងៃខែឆ្នាំកំណើតពិតរបស់នាងទេនោះ អ្នកគាំទ្រប្រាកដជាគិតថានាងទើបតែមានអាយុ ត្រឹម ២០ក្រាស់ ឬជិត៣០តែប៉ុណ្ណោះ។ ហើយទាំងនេះ នៅតែជាមន្ទិលសង្ស័យរបស់អ្នកគាំទ្រ ដែលចង់ដឹងពីអាថកំបាំងនៃការថែសម្រស់របស់នាង ព្រោះថាឆ្នាំនេះ អាយុពិតរបស់អ្នកនាង សុគន្ធ និសា គឺ៣៦ឆ្នាំហើយ។

ដូច្នេះហើយ ប្រិយមិត្តអ្នកអានតោះសាកទាយអាយុរបស់ អ្នកនាង សុគន្ធ និសា សាកទៅមើល បើសិនជាត្រឹមឲ្យមើលរូបតែមួយសន្លឹកនេះ ថាតើប្រិយមិត្តគិតថាឆ្នាំនេះ អ្នកនាង សុគន្ធ និសា មានអាយុប៉ុន្មានហើយ?

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
រូប សុគន្ធ និសា ដែលអ្នកគាំទ្របង្ហោះឲ្យទាយអាយុពិត