Kim Yoo Jung គាំទ្រSong Jae Rim ដល់ម្លឹង? ដល់ថ្នាក់ បញ្ជូនរថយន្តកាហ្វេ ដល់កន្លែងថត!

កូរ៉េខាងត្បូង៖ នៅថ្ងៃទី១៥ ខែកក្កដានេះតារាស្រីKim Yoo Jung បានបញ្ជូលរថយន្តកាហ្វេមួយគ្រឿង ដើម្បីធ្វើជាកាដូដល់កន្លែងថត របស់តារាប្រុសSong Jae Rim តែម្តងដើម្បីបង្ហាញពីការគាំទ្រដល់តារាប្រុសរូបនេះ។

ភា្នក់ងាររបស់តារាSong Jae Rim នៃGrand Anse Entertainment ក៏បានធ្វើការបង្ហោះរូបរបស់តារាប្រុសរូបនេះជាមួយនិងរថយន្តកាហេ្វ ភ្ជាប់ជាមួយCaptionថា “រថយន្តកាហ្វេរបស់តារាស្រី Kim Yoo Jung ត្រូវបានបង្ហាញខ្លួននៅទីតាំងថតរឿង ‘Let Me Hear Your Song’ របស់Song Jae Rim។ អរគុណ! សម្រាប់ការគាំទ្រនេះ ការថតនៅថ្ងៃនេះ នឹង​ ពោរពេញទៅ​ដោយ ភាពស្រស់ស្រាយ និង ភាពកក់ក្តៅជាមិនខាននោះទេ! អរគុណខ្លាំងណាស់”។

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរធ្លាប់បានសម្តែងជា តួឯកជាមួយគ្នានៅក្នុងរឿង«Clean with Passion for now» កាលពីពេលកន្លងទៅ បើ​ទោះបីជា​រឿងត្រូវបាន​បញ្ចប់ទៅ​ក៏​ពិត​មែន​ តែ​ពួកគេនៅតែអាច​រក្សា មិត្តភាពនេះបានល្អដដែល។ រឿងភាគថ្មីរបស់​Song Jae Rim ‘Let Me Hear Your Song’របស់ទូរទស្សន៍ KBS 2TV​ នេះក៏ជិត​រួច​រាល់​នឹង​​ ត្រៀមចាក់បញ្ចាំង នាពេលឆាប់ៗខាង​មុខ​នេះដែរ ៕ 

Kim Yoo Jung
Kim Yoo Jung
Song Jae Rim
Song Jae Rim
រូប Song Jae Rim ជាមួយរថយន្តកាហ្វេ