ធ្លាប់តែឃើញ Klopp ឈរបញ្ជាកូនក្រុម តោះទៅទស្សនា ការលេងរបស់គាត់កាលនៅជាកីឡាករ (មានវីដេអូ)

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៦:៥៤

បរទេស៖ លោក Jurgen Klopp គឺជាអ្នកចាត់ការទូទៅដែលជោគជ័យមួយរូប ដោយលោកធ្លាប់ដឹកនាំក្លិប Mainz 05, Borussia Dortmund និងបច្ចុប្បន្នលោកកំពុងតែដឹកនាំ Liverpool ដោយបានជួយក្លិបហង្សក្រហមឲ្យឈ្នះពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន។ 

លោក Jurgen Klopp

ងាកមកមើលកាលពីនៅជាកីឡាករ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់រូបនេះ ហាក់មិនសូវទទួលបានជោគជ័យជាផ្លែការនោះទេ ដោយលោកធ្លាប់លេងឲ្យក្លិប FC Pforzheim, Eintract Frankfurt II, Viktoria Sindlingen, Rot-Weiss Frankfurt និងចុងក្រោយលោកលេងឲ្យ Mainz 05។ ចំណាយរយៈពេល ១១ឆ្នាំជាមួយ Mainz 05 លោក Klopp ចូលលេងបាន ៣២៥ប្រកួត និងរកគ្រាប់បាល់បាន ៥២គ្រាប់។ 

លោក Jurgen Klopp កាលនៅជាកីឡាករ

អ្វីដែលកាន់តែភ្ញាក់ផ្អើលកាលពីលោក Klopp នៅជាកីឡាករនោះគឺរូបលោកអាចលេងបានទាំងការពារ និងប្រយុទ្ធ។

ចង់ដឹងថាការពីនៅជាកីឡាករ លោក Klopp លេងបានល្អកម្រិតណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!