បើកូនចៅ បងប្អូន ឬមិត្តភក្តិមាន​សញ្ញបែបនេះ ត្រូវប្រយ័ត្នផង គេអាចគិត​ចង់​សម្លាប់ខ្លួន!

  • អង្គារ ១៦ កក្តដា, ២០១៩ ១០:២៤

“សម្លាប់​ខ្លួន” ​មិន​មែន​ជា​ជំងឺ​ផ្លូវ​ចិត្ត​ទេ ប៉ុន្តែ​ទូទៅ​កើត​ឡើង​ដោយ​សារ​តែមាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរដូចជា ជំងឺ​បាក់ទឹក​ចិត្ត ជំងឺផ្លូវចិត្ត Bipolar ស្ត្រេស ជំងឺ​ថប់​បារម្ភ ឬ​បញ្ហា​ក្រោយ​ពេល​រង​គ្រោះ​អ្វី​មួយ (Post-traumatic problems)។ ​សញ្ញា​ព្រមាន​ចង់សម្លាប់​ខ្លួន អាច​ជួយ​យើង ឬ​បងប្អូន កូនចៅ ​​ចៀសវាង​ពី​ផល​វិបាក ហេតុនេះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់​សញ្ញា​ចង់​សម្លាប់​ខ្លួន​មួយ​ចំនួនឲ្យ​គ្រប់​គ្នា​បាន​ដឹង។

១- សញ្ញា​សំខាន់​បង្ហាញ​ពី​ចេតនា​ចង់សម្លាប់​ខ្លួន

– អារម្មណ៍​អស់​សង្ឃឹម៖ អស់​សង្ឃឹម​ ជា​សញ្ញា​សាមញ្ញ​បំផុត​នៃគ្នា​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។ គ្នា​យើង​ដែល​សម្លាប់​ខ្លួន ច្រើន​មាន​អារម្មណ៍​សុញ​ គិតអ្វី​​មិន​ឃើញ ឬ​អស់​សង្ឃឹមដោយ​សារ​​ស្ថានភាព​អ្វី​មួយ ហើង​ភាព​​អស់​សង្ឃឹមនេះ ​អាច​បណ្ដាលឲ្យ​មាន​អារម្មណ៍​អវិជ្ជមាន ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ និង​អនាគត​ទៅ​មុខ។
– ពិបាក​ចិត្ត​ និង​ទុក្ខ​សោក​ខ្លាំង៖ ​មាន​អារម្មណ៍​ប្រែ​ប្រួល ដូច​ជា​ មាន​អារម្មណ៍​ទុក្ខ​សោក​ខ្លាំង​ នៅ​ថ្ងៃ​ទី​មួយ បន្ទាប់​មក​បាត់​បង់​ភាព​ជឿ​ជាក់​នៅ​ថ្ងៃ​បន្ទាប់។ ការ​ប្រឈម​មុខ​នឹងទុក​សោក ក្នុង​រយៈពេល​វែង អាច​ធ្វើឲ្យ​យើង​ស្ត្រេស ហើយ​ការ​ពិបាក​ចិត្ត​ និង​ទុក្ខ​សោក​ខ្លាំង​ទាំង​នេះ ​ជា​មូល​ហេតុ​ចម្បង​​នាំឲ្យ​គិត​ចង់សម្លាប់​ខ្លួន​។
– បញ្ហា​រឿង​គេង៖ គេង​ ជួយ​ឲ្យ​ខួ​ក្បាល​បាន​ស​ម្រាក ដើម្បី​ជួស​ជុល​ការ​ខូច​ខាត និងធ្វើឲ្យ​មុខងារ​រាង​កាយ​ល្អ​ប្រសើរឡើង​វិញ។ គ្នា​យើង មាន​បញ្ហា​ការ​គេង​យូរ​អង្វែង អាច​ធ្វើឲ្យ​របួស​ក្នុង​ខួរ​ក្បាល មិន​អាច​ជួស​ជុល​បាន។ ​គេងមិន​លក់ គឺ​ជា​មូល​ហេតុ​គ្រោះ​ថ្នាក់​បំផុត ​នាំឲ្យ​យើង​គិត​ចង់សម្លាប់​ខ្លួន។
– ផ្លាស់​ប្ដូរ​បុគ្គលិក​លក្ខណៈ និង​រូប​រាង៖ ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា ឬ​បុគ្គលិក​លក្ខណៈ ក៏​ដូច​ជា​រូបរាង ​ក៏ជា​សញ្ញា​មួយ​ចំពោះ​​គ្នាយើង​ចង់​សម្លាប់​ខ្លួន ដូច​ជា និយាយ​យឺតៗ ងាយ​ខឹង ឆាប់​អន់​ចិត្ត ឬ​គេង​យូរ​ និងញ៉ាំ​ច្រើន ឬតាំង​ចិត្ត​ចង់​ស្លាប់ ជិត​ស្លាប់ ឬ​បង្ក​ហិង្សា ជាដើម។ គ្នា​យើង​​មាន​បញ្ហា​រៀប​រាប់ទាំង​នេះ​ មិន​គិត​ពី​រូប​រាង​​ខ្លួនឯង​ នៅ​ពេល​ដែល​មាន​ការ​ប្រែ​ប្រួល​ទៅ​មិន​ល្អ​ឡើយ។ ខ្លះ​ទៀត​អាច​ នឹង​ផ្លាស់​ប្ដូរ​ទម្លាប់​ផ្សេង​ទៀត ដូច​ជាការ​ញ៉ាំ​ ឬ​គេង​ ជា​ដើម។
– មាន​អារម្មណ៍​ឯកោ៖ គ្នា​យើងចង់​សម្លាប់​ខ្លួន មិន​ចង់​មាន​ទំនាក់​ទំនង​ក្នុង​សង្គម​ រាប់បញ្ចូល​ទាំង គ្រួសារ ​និង​មិត្ត​ភក្ដិ ដោយ​តែង​បង្ហាញ​អារម្មណ៍​ដក​ខ្លួន​ឆ្ងាយ​ពី​ការ​ទាក់​ទង​ក្នុង​សង្គម និង​ចង់​នៅ​តែ​ម្នាក់​ឯង។ គ្នាយើង​​ច្រើន​ចង់​នៅ​តែ​ឯង ហើយ​ចៀស​វាង​ពី​សកម្មភាព​សាធារណៈ លែង​ចាប់​អារម្មណ៍​អ្វីធ្លាប់​ចូល​ចិត្ត ​និង​ធ្វើឲ្យសប្បាយរីករាយ​ពី​មុនៗ។
– ចង់​ធ្វើ​ខ្លួន​ឯង​មាន​គ្រោះ​ថ្នាក់​៖ ពួក​គេ​ចាប់​ផ្ដើម​ចង់​ធ្វើ​អ្វីបង្ក​​គ្រោះ​ថ្នាក់លើ​ខ្លួន​ឯង ដូច​ជា ​ផឹក​ស្រា ​ឬ​ប្រើ​ថ្នាំ​ញៀន​ច្រើន បើក​បរ​ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​រួម​ភេទ​ដោយ​មិន​ការ​ពារ​ជាដើម។ គេ​លែង​ចាប់​អារម្មណ៍​លើ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ឬ​លែង​ឲ្យ​តម្លៃ​លើ​ជីវិត​ខ្លួន​ឯង។
– គំនិត​ចង់​សម្លាប់​ខ្លួន៖ មនុស្ស​ជា​ច្រើន​ជឿ​ថា​ គ្នា​យើង​​ចង់​សម្លាប់​ខ្លួន​ នឹង​បញ្ចេញ​អាការៈ​ព្រមាន​ទៅ​គ្រួសារ​ និង​មិត្ត​ភក្ដិ ឧទាហរណ៍ ​ដូច​ជា​និយាយ​ពាក្យ​ថា​លាហើយ​ទៅ​មនុស្ស​ជុំវិញ​ខ្លួន ទាំង​នោះ​ហាក់​ដូច​ជា​មិន​ឃើញ​មនុស្ស​ទាំង​នោះ។ អាច​និយាយ​ដដែល​ៗ​ ពី​គំនិត​ចង់​សម្លាប់​ខ្លួន ឧទាហរណ៍​ដូច​ជា​និយាយ​ថា “ខ្ញុំ​នឹង​សម្លាប់​ខ្លួន” “ខ្ញុំ​ចង់​ស្លាប់” “ខ្ញុំ​មិន​ចង់​កើត​មក​ទេ” ។ គ្នា​យើង​មាន​សញ្ញា​ទាំង​នេះអាច​នឹង​រៀប​ចំ​សម្រាប់​ផែនការ​​សម្លាប់​ខ្លួនដូច​ជា ទិញ​កាំភ្លើង ឬ​ទិញ​ថ្នាំ​ទុក ឬឲ្យ​របស់​របរ​ផ្ទាល់​ខ្លួន​ទៅ​អ្នក​ដទៃបង្ក​ឲ្យ​មាន​រឿង​អាស្រូវ ដើម្បី​មាន​លេស​សមស្រប​ដើម្បី​​សម្លាប់​ខ្លួនឯង។

២- នរណា​ខ្លះ​ដែល​មើល​ទៅ​ចង់​សម្លាប់​ខ្លួន?

អត្រាសម្លាប់​ខ្លួន ​ខុសៗ​គ្នា​ក្នុង​ចំណោម​ក្រុម​មនុស្ស​ផ្សេងៗ មិន​រើស​វ័យនោះ​ឡើយ ខណៈក្រុម​​មនុស្ស​​ប្រឈម​ខ្លាំងចេតនា​​សម្លាប់​ខ្លួនខ្លាំង​មាន​ដូច​ជា៖
– ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ មិន​អាច​ព្យាបាល​បាន
– ប្រវត្តិ​សមាជិក​គ្រួសារ​សម្លាប់​ខ្លួន
– ធ្លាប់​មាន​មិត្ត​ភក្ដិ​សម្លាប់​ខ្លួន
– ​ធ្លាប់​រង​គ្រោះ​ពី​អំពើ​ហិង្សាទាំង​​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ផ្លូវ​ភេទ
– បាក់ទឹក​ចិត្ត​យូរ ឬ​មាន​ជំងឺ​ផ្លូវ​ចិត្ត​យូរ
-​ មិនបាន​​រៀប​ការ មិន​មាន​ជំនាញ ឬ​មិន​មាន​ការងារ​ធ្វើ
– ធ្លាប់​​ចង់​សម្លាប់​ខ្លួន​ពី​មុន​មក
– ​មាន​បញ្ហា​ញៀន​ថ្នាំ

បើ​យើង​មាន​អារម្មណ៍​​ពិបាក​ចិត្ត ចង់​សម្លាប់​ខ្លួន ឬ​ចង់​ធ្វើឲ្យ​ខ្លួន​ឯងរងគ្រោះ សូម​កុំ​ផឹក​ស្រា ត្រូវ​បង្ហាញ​អារម្មណ៍​យើង​​កំពុងកើត​​មាន ​ទៅ​មនុស្ស​ដែល​​ជិត​ស្និត ដូច​ជា ​មិត្ត​ភក្ដិ ក្រុម​គ្រួសារ ឬរក​អ្នក​ពិគ្រោះ​យោបល់​ ក្រុម​ជំនួយ ដើម្បី​ជួយ​អ្នក​ដោះ​ស្រាយ​បញ្ហា​យើង​កំពុង​ប្រឈម​មុខ។ ការ​សម្លាប់​ខ្លួន មិន​អាច​ព្យាបាល​ដោយ​ថ្នាំ​ពេទ្យ​បាន​ទេ តែ​​អាច​ព្យាបាល​តាមរយៈ​ការ​យក​ចិត្ត​ទុក​ដាក់ ​គាំ​ទ្រ ពីក្រុម​​គ្រួសារ​ និង​មិត្ត​ភក្ដិ និង​ដោះស្រាយ​​មូល​ហេតុនាំ​ឲ្យ​យើង​គិត​ចង់សម្លាប់​ខ្លួន។ ត្រូវ​ទៅ​ជួប​ពេទ្យ​ ដើម្បី​ដឹង​ពី​បញ្ហា​ចម្បង ពេល​យើង​​ចេះ​តែ​មាន​អារម្មណ៍​ចង់​សម្លាប់​ខ្លួន​។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet