និស្សិតឆ្នើម ១០នាក់ ត្រូវបានជ្រើសរើសចូលរួមទស្សនកិច្ចសិក្សានៅចិនតាមរយៈកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huawei

  • អង្គារ ១៦ កក្តដា, ២០១៩ ១០:១១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដានេះ ក្រុមហ៊ុន Huawei កម្ពុជាបានប្រារព្ធពិធីបើកកម្មវិធី “គ្រាប់ពូជដើម្បីអនាគត ឆ្នាំ២០១៩” ក្រោមប្រធានបទ “Digital Aspiration” ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលផ្តល់បទពិសោធន៍ និងដំណោះស្រាយដល់អតិថិជន (CSIC) នៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក Li An ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតនៃសារណរដ្ឋប្រជាមានិតចិននៅកម្ពុជា និងលោក Mark Wong នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei កម្ពុជា។

កម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុនHuawei ក្នុងឆ្នាំ២០០៨ គឺជាសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដ៏ពិសេសមួយ ដែលជាគម្រោងវិនិយោគរយៈពេលវែង និងធំបំផុតជាលក្ខណៈសកលរបស់ក្រុមហ៊ុនក្នុងគោលបំណងចូលរួមចំណែកនូវការអភិវឌ្ឍទេពកោសល្យក្នុងស្រុកផ្នែកបច្ចេកវិទ្យា លើកកម្ពស់ការផ្ទេរចំណេះដឹង និងការយល់ដឹង ក៏ដូចជាបណ្តុះចំណាប់អារម្មណ៍របស់ទេពកោសល្យវ័យក្មេងចំពោះបច្ចេកវិទ្យា ICT ។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ គម្រោងនេះត្រូវបានដាក់អនុវត្តនៅលើប្រទេស និងតំបន់ ១២៥ នៅជុំវិញពិភពលោក ហើយនិស្សិតចំនួន ៤.៧២៥ នាក់ បានចូលក្នុងកម្មវិធីផងដែរ ។ ដោយឡែកកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ត្រូវបានបង្កើតឡើងជាលើកដំបូងនៅប្រទេសកម្ពុជានាឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះនិស្សិតឆ្នើមកម្ពុជាចំនួន ៣០នាក់ បានសម្រេចក្តីសុបិន ដោយធ្វើដំណើរទៅកាន់សារណរដ្ឋប្រជាមានិតចិន ដើម្បីចូលក្នុងកម្មវិធីនេះ។ ដូចគ្នានេះដែរ នៅក្នុងឆ្នាំ២០១៩នេះ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីបានធ្វើការប្រកាសជ្រើសរើសនិស្សិតពីសកលវិទ្យាល័យ និងមហាវិទ្យាល័យជាច្រើន ហើយតាមរយៈនីតិវិធី និងការជម្រុះជាច្រើនជុំ និស្សិតឆ្នើម ១០រូប ពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ សាកលវិទ្យាល័យកម្ពុជា វិទ្យាស្ថានជាតិ NIPTICT និង សាកលវិទ្យាល័យអន្តរជាតិ PARAGON ត្រូវបានជ្រើសរើស ហើយនឹងត្រូវធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។ 

កម្មវិធី “គ្រាប់ពូជដើម្បីអនាគត”

លោក Mark Wong នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei កម្ពុជា បានមានប្រសាសន៍ថា៖ 

កម្មវិធី “គ្រាប់ពូជដើម្បីអនាគត”

លោក Li An ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតនៃសារណរដ្ឋប្រជាមានិតចិននៅ កម្ពុជាក៏បានមានប្រសាសន៍ថា៖ 

លោកក៏បានបញ្ជាក់ផងដែរថា កម្មវិធី “គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huawei គឺជាកម្មវិធីសុខុមាលភាពសាធារណៈមួយ ដែលបានជួយដល់កម្ពុជាក្នុងការអភិវឌ្ឍទេពកោសល្យ ICT វ័យក្មេង ហើយសក្តានុពលនៃកម្មវីធីកំពុងតែរីកដុះដាលជារៀងរាល់ឆ្នាំ។ ឆ្នាំនេះគឺជាឆ្នាំទី4 ហើយនិស្សិតឆ្នើម 10នាក់ ដែលបានជ្រើសរើសនឹងក្លាយជាគ្រាប់ពូជតំណាងប្រទេសចូលរួមក្នុងកម្មវិធីនេះ។ ឱកាសនៃការធ្វើដំណើររាប់ពាន់គីឡូម៉ែត្រដើម្បីមើលឃើញពិភពលោក និងកសាងមិត្តភាពថ្មី គឺជាគុណតម្លៃដ៏ពិសេសមួយនៃកម្មវិធីដូចពាក្យបុរាណចិនមួយបានពោលថា "ការអានសៀវភៅ១ម៉ឺនក្បាល គឺដូចជាការធ្វើដំណើររាប់ម៉ឺនម៉ាយ និងការបង្កើតមិត្តភក្តិមកពីគ្រប់ទិសទីជុំពិភពលោក" ។ លោក Li ក៏សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីនេះ និស្សិតកម្ពុជា នឹងទទួលបានសមិទ្ធផលជាផ្លែផ្កាសម្រាប់អនាគត ហើយវាក៏នឹងក្លាយជាសារមិត្តភាពដ៏សំខាន់នៃប្រជាជនចិន និងប្រជាជនកម្ពុជាផងដែរ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសកិច្ចខិតខំប្រឹងប្រែង កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រទាំងធនធានថវិកា ទាំងសម្ភារបច្ចេកទេសពីសំណាក់ក្រុមហ៊ុន Huawei ហើយ Huawei មិនដែលបានបំភ្លេចចោលនូវការងារទំនួលខុសត្រូវសង្គម(CSR)របស់ខ្លួនសោះឡើយ ដោយក្រុមហ៊ុនតែងតែបានយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការជួយបណ្តុះបណ្តាលទេពកោសល្យផ្នែកបច្ចេកវិទ្យា ICT នៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” នេះជាដើម។

លោកជំទាវ បានបញ្ជាក់ថា៖ 

កម្មវិធី “គ្រាប់ពូជដើម្បីអនាគត”
កម្មវិធី “គ្រាប់ពូជដើម្បីអនាគត”

លោកជំទាវរដ្ឋលេខាធិការក៏បានថ្លែងនូវការអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានផ្តាំផ្ញើដល់និស្សិតទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ខិតខំត្រង់ត្រាប់ក្នុងការសិក្សាបន្ថែម និងយកបទពិសោធន៍ដែលទទួលបានពីកម្មវិធីនេះ ដើម្បីក្លាយជាធនធានដ៏ល្អ ធន ធានដែលមានសក្តានុពល មានចំណេះជំនាញច្បាស់លាស់ពិតប្រាកដពាក់ព័ន្ធនឹងឌីជីថល ក្នុងការចូលរួមអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យកម្ពុជា សម្រេចបាននូវគោលដៅរបស់ខ្លួនពោលគឺការពឹងផ្អែកលើសេដ្ឋកិច្ចឌីជីថល (Digital Economy )នាពេលអនាគត។

គួរំលឹកផងដែរថា ក្រុមហ៊ុន Huawei គឺក្រុមហ៊ុនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ICT និងឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោក បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក ១៨៨.០០០នាក់ នៅទូទាំងពិភពលោក ហើយកំពុងប្រតិបត្ដិការធុរកិច្ចនៅក្នុងប្រទេស និងតំបន់ជាង ១៧០ បម្រើប្រជាជនទូទាំងពិភពលោកជាង ៣០លាននាក់។ ក្រុមហ៊ុន Huawei បានមកធ្វើប្រតិបត្ដិការធុរកិច្ចនៅកម្ពុជាក្នុងឆ្នាំ១៩៩៩ ហើយឆ្នាំនេះជាខួបលើកទី២០ នៃក្រុមហ៊ុន Huawei ប្រទេសកម្ពុជាផងដែរ៕ 

កម្មវិធី “គ្រាប់ពូជដើម្បីអនាគត”
កម្មវិធី “គ្រាប់ពូជដើម្បីអនាគត”
កម្មវិធី “គ្រាប់ពូជដើម្បីអនាគត”