សៀកដ៏ល្បីឈ្មោះមួយ ប្រើ Holograms ជំនួសសត្វមែនទែន ដើម្បីលើកកម្ពស់ការយល់ដឹង ប្រឆាំងការធ្វើបាបសត្វ (មានវីដេអូ)

  • អង្គារ ១៦ កក្តដា, ២០១៩ ១៤:១៧

អាល្លឺម៉ង់៖ អស់រយៈជាយូរមកហើយដែលថា សៀកនៅក្រៅប្រទេសតែងតែប្រើប្រាស់សត្វ សេះ ដំរី ស្វា និងតោជាដើមសម្រាប់ការសម្តែងនានា។ ប៉ុន្តែថ្មីៗនេះ សៀកដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានប្រើប្រាស់បច្ចេកវិទ្យា Holograms ជំនួសសត្វមែនទែន ហើយមនុស្សម្នាពិតជាចាប់អារម្មណ៍នឹងវាខ្លាំងមែនទែន។

យោងតាមប្រភពបានឱ្យដឹងថា សៀក Circus Roncalli ដែលបាននិងកំពុងតែសម្តែងសៀករហ័សកម្មដោយប្រើប្រាស់សត្វតាំងពីឆ្នាំ១៩៧៦ បានធ្វើការផ្លាស់ប្តូរដោយប្រើប្រាស់បច្ចេកវិទ្យា Holograms ជំនួសសត្វមែនទែន ដើម្បីលើកកម្ពស់ការយល់ដឹង ប្រឆាំងនឹងការធ្វើបាបសត្វ។

បើទោះបីជាសៀក Circus Roncalli ប្រើប្រាស់បច្ចេកវិទ្យា Holograms ជំនួសសត្វមែនទែនក្តី ក៏រូបភាពបង្ហាញចេញមក ប្រៀបដូចជាសត្វមែនទែនអីចឹង។

ស្របពេលគ្នានេះដែរ មានមហាជនជាច្រើនលើលោក សុទ្ធសឹងតែស្ងើចសរសើរ និងគាំទ្រការប្រើប្រាស់ Holograms ជំនួសសត្វមែនទែន។

គួរឱ្យដឹងផងដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរថា មានក្រុមអ្នកការពារសិទ្ធិសត្វ បានចោទប្រកាន់សៀកជាច្រើនកន្លែង ដោយថាពួកគេបានរំលោភសិទ្ធិសត្វ ដោយបង្អត់អាហារ វាយធ្វើបាប និងចាប់សត្វដ៏គួរឱ្យអាណិតទាំងនោះ រស់នៅក្នុងស្ថានភាពគ្មានអនាម័យ លំបាក ខណៈពេលដែលពួកវាត្រូវសម្តែងជូនភ្ញៀវជាច្រើនម៉ោងថែមទៀត។

ដូច្នេះនៅក្នុងចក្រភពអង់គ្លេស រដ្ឋាភិបាលបានចេញច្បាប់ហាមប្រាមមិនឱ្យសៀករហ័សកម្មណាមួយប្រើប្រាស់សត្វព្រៃនោះទេ ហើយច្បាប់នេះនឹងចូលជាធរមានចាប់ពីឆ្នាំ ២០២០ខាងមុខនេះតទៅ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សៀក Circus Roncalli
សៀក Circus Roncalli
សៀក Circus Roncalli
សៀក Circus Roncalli
សៀក Circus Roncalli
សៀក Circus Roncalli
សៀក Circus Roncalli