មកមើល ក្មេងហាត់តៃក្វាន់ដូ ទាត់ឈើគូសចេញភ្លើង ឡូយជាងទាត់គម្របដបជ្រុះទៀត (មានវីដេអូ)

  • អង្គារ ១៦ កក្តដា, ២០១៩ ១៥:៥៣

ចិន៖ ប៉ុន្មានសប្តាហ៍កន្លងទៅនេះ ការទាត់គម្របដបជ្រុះ ឬ Bottle Cap Challenge កំពុងមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមដែលចូលរួមលេងដោយតារាល្បីៗជាច្រើន។

ដោយឡែក កាលពីថ្មីៗនេះ វីដេអូមួយធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្មេងប្រុសតៃក្វាន់ដូពីនាក់ បានប្ដូរពីការទាត់គម្របដបជ្រុះទៅជាទាត់ឈើគូសឲ្យចេញភ្លើង។

ក្មេងប្រុសកំពុងទាត់ឈើគូស

យោងតាមប្រភព ក្មេងទាំងពីរនាក់នោះហាត់តៃក្វាន់ដូអស់រយៈពេលបីឆ្នាំមកហើយ។ នៅក្នុងវីដេអូ គ្រូបង្វឹកបានបិទប្រដាប់គូសនៅលើស្បែកជើងរបស់ពួកគេ បន្ទាប់មកគាត់កាន់ឈើ ដើម្បីឲ្យក្មេងទាំងនោះទាត់ចេញភ្លើង។ ការទាត់ត្រូវប្រើកម្លាំងជើង និងហាត់សមជាច្រើនដង ទើបអាចធ្វើបាន៕

តើប្រិយមិត្តគិតថាអាចធ្វើបានដែរទេ?

សូមទស្សនាវីដេអូខាងក្រោម៖

គ្រូបង្វឹកបិទប្រដាប់គូសនៅលើស្បែកជើង
ក្មេងប្រុសទាត់ឈើគូស