1 សបា្ដហ៍ Ramsey ទទួលបាន 400,000 ផោន ចុះបើ 1 វិនាទី Ramsey ទទួលបានប៉ុន្មានទៅ?

  • អង្គារ ១៦ កក្តដា, ២០១៩ ១០:២៧

អ៊ីតាលី៖ ខ្សែបម្រើជម្រើសជាតិវេល Aaron Ramsey បានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិបជើងឯកអ៊ីតាលីសេះបង្កង់ Juventus កាលពីរសៀលថ្ងៃច័ន្ទ ម្សិលមិញនេះ ដោយរូបគេនឹងត្រូវពាក់អាវលេខ ៨ ជាមួយក្លិបថ្មី។ 

កីឡាករ Aaron Ramsey បង្ហាញខ្លួនផ្លូវការ Juventus

Ramsey បានចុះហត្ថលេខាកិច្ចសន្យាកុងត្រាជាមួយជើងឯក Serie A រយៈពេល ៤ឆ្នាំ ដោយទទួលបានតម្លៃពលកម្មប្រមាណជា ៤០០ ០០០ផោនក្នុងមួយសប្ដាហ៍ បន្ទាប់ពីផ្លាស់ចេញពីក្លិបកាំភ្លើងធំ Arsenal ដោយគ្មានតម្លៃខ្លួន។ 

កីឡាករ Aaron Ramsey បង្ហាញខ្លួនផ្លូវការ Juventus

ទៅមើលថា បើសិនជាក្នុង ១ថ្ងៃ, ១ម៉ោង និង ១នាទី Ramsey ទទួលបានប្រាក់ប៉ុន្មានបើសិនជារូបគេទទួលបាន ៤០០ ០០០ ក្នុងមួយសប្ដាហ៍?

តាមគណនា Ramsey អាចទទួលបានប្រាក់៖

- ១ថ្ងៃ : ៥៧ ១៤២,៨ ផោន

- ១ម៉ោង : ២ ៣៨០,៩ ផោន

- ១ នាទី : ៣៩, ៦៨ ផោន

- ១ វិនាទី : 0,៦៦ ផោន 

កីឡាករ Aaron Ramsey បង្ហាញខ្លួនផ្លូវការ Juventus