ប៉ុន្មានឆ្នាំទៅ? Bale ចាស់មួយឆ្នាំទៀតហើយ!

  • អង្គារ ១៦ កក្តដា, ២០១៩ ១០:២៦

បរទេស៖ ថ្ងៃនេះជាថ្ងៃខួបកំណើតឈានចូលវ័យ ៣០ឆ្នាំ របស់កំពូលខ្សែប្រយុទ្ធជួរមុខរបស់ ក្រុមជម្រើសជាតិវេល និងក្លិបយក្សអេស្ប៉ាញ Real Madrid គឺកីឡាករ Gareth Bale។ 

កីឡាករ Gareth Bale

Bale កើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៨៩ ក្នុងទីក្រុង Cardiff ប្រទេសវេល។ បច្ចុប្បន្ន Bale កំពុងរស់នៅទីក្រុង Madrid ជាមួយនឹងគូដណ្ដឹងរបស់គេ គឺនាង Emma-Rhys-Jones ដែលជាសង្សាររបស់ Bale តាំងពីនៅរៀនវិទ្យាល័យ។ 

Bale និងនាង Emma-Rhys-Jones

នៅក្នុងអាជីបបាល់ទាត់ Bale ធ្លាប់លេងឲ្យក្លិប Southampton, Tottenham Hotspur និង Real Madrid។

ចំពោះថ្ងៃខួបកំណើតរបស់កំពូលខ្សែប្រយុទ្ធរូបនេះ ប្រិយមិត្តមានពាក្យអ្វីជូនពរដល់គេនោះទេ?