តារាស្រីទាំង១០រូបនេះ ត្រូវបាន អ្នកគាំទ្របោះឆ្នោតឲ្យជាប់ឈ្មោះជា «សេដ្ឋីនីវ័យក្មេង»

កូរ៉េខាងត្បូង៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមផ្អែកលើការស្ទង់មតិនិងការបោះឆ្នោតដោយ Dish Insider ត្រូវបានរកឃើញតារាស្រីចំនួន ១០ដួង ដែលអ្នកគាំទ្រជឿជាក់ថា ពួកគេគឺជាតារាស្រីដែលមានទ្រព្យសម្បត្តិ៍ច្រើន ដែលត្រូវបានគេដាក់ឈ្មោះឲ្យថាជា សេដ្ឋីនីវ័យក្មេង។ ក្នុងនោះដែរ ការបោះឆ្នោតនេះ ត្រូវបានប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី ៧ ខែកក្កដា ដល់ថ្ងៃទី ១៣ ខែកក្កដាផងដែរ។

កុំឲ្យខាតពេលយូរ ចង់ដឹងថាតារាស្រីរូបណាខ្លះ ត្រូវបានអ្នកគាំទ្របោះឆ្នោតជា សេដ្ឋីនីវ័យក្មេង តោះតាមដានខាងក្រោម៖

១០. Kim Yoo Jung

តារាស្រីរូបនេះ បានទទួលពិន្ទុ ២.៦ ភាគរយ ដែលជាប់ក្នុងចំណាត់ថ្នាក់លេខ ១០។ ដូចដែលប្រិយមិត្តមួយចំនួនជ្រាបរួចមកហើយថា Kim Yoo Jung នាងបានលេចមុខជាតារាសម្តែងតាំងពីឆ្នាំ ២០០៣ មកម្លេះ ហើយនាងក៏ជាតារាស្រីដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងប្រទេសកូរ៉េដូចគ្នា។ ដូច្នេះហើយ នាងត្រូវបានអ្នកគាំទ្រជឿជាក់ថានាង គឺជាតារាស្រីដែលមានទ្រព្យសម្បត្តិ ច្រើនទាំងវ័យក្មេងផងដែរ។ 

Kim Yoo Jung

៩. HyunA

នាង HyunA បានទទួលពិន្ទុ ៣.២ ភាគរយ ជាប់ក្នុងចំណាត់ថ្នាក់លេខ ៩។ នាងត្រូវបានគេគ្រប់គ្នាទទួលស្គាល់ថា ជាតារាស្រីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភទាំងវ័យក្មេង។ ព្រោះថានាងបានទទួលលុយពីការងារដូចជា ធ្វើជាសមាជិករបស់ក្រុម 4Minute Troublemaker Triple H និងធ្វើជាតារាចម្រៀងទោល។ ម៉្យាងវិញទៀត នាងបានថតកម្មវិធីជាច្រើន ក៏ដូចជាស្ពតពាណិជ្ជកម្មផងដែរ។ 

HyunA

៨. Hwasa សមាជិក Mamamoo

នាង Hwasa ជាប់ចំណាត់ថ្នាក់លេខ ៨ ក្នុងពិន្ទុ ៣.៣ ភាគរយ។ នាង Hwasa គឺជាសមាជិកដែលក្មេងជាងគេក្នុងក្រុម ហើយនាងបានទទួលកម្រៃជាច្រើនពីការធ្វើជាតារាចម្រៀងទោល ក៏ដូចជាពីសកម្មភាពជាច្រើនទាក់ទងនឹងក្រុម។  

Hwasa

៧. Tzuyu សមាជិកក្រុម TWICE

នាង Tzuyu ជាប់ក្នុងចំណាត់ថ្នាក់លេខ ៧ក្នុងពិន្ទុ ៣.៩ភាគរយ។ ចាប់តាំងពីលេខមុខជាតារាចម្រៀង អ្នកគាំទ្របានដឹងរួចជាស្រេចទៅហើយថា Tzuyu ពិតជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ព្រោះថាម្តាយរបស់នាងមានពេទ្យកែសម្ផស្ស ដ៏ជោគជ័យមួយ ជាមួយនឹងហាងកាហ្វេដ៏ល្បីឈ្មោះនៅតៃវ៉ាន់។ មិនត្រឹមតែប៉ុណ្ណោះ ឪពុកម្តាយនាងថែមទាំងមានមន្ទីរពេទ្យ៣កន្លែង ក្នុងតៃវ៉ាន់ និងកំពុងដំណើរការបើកផ្សាររាត្រីនៅទីនោះ យ៉ាងជោគជ័យផងដែរ។ 

Tzuyu

៦. Chung Ha

នាង Chung Ha បានជាប់ចំណាត់ថ្នាក់លេខ ៦ក្នុងពិន្ទុ ៥.៩ភាគរយ។ ផ្តើមចេញពីសមាជិក I.O.I នាង Chung Ha ពេលនេះកំពុងតែជោគជ័យខ្លាំង ក្នុងការធ្វើជាតារាចម្រៀងទោល។ ហើយកាលពីថ្មីៗនេះ នៅពេលដែលនាងចូលរួមសម្ភាសន៍ក្នុងកម្មវិធីមួយ អ្នកគាំទ្របានឃើញនាង មានអាផាតមិនរហូតដល់៣កន្លែង ដូច្នេះហើយអ្នកគាំទ្រជឿថានាងពិតជា សេដ្ឋីនីវ័យក្មេងហើយ។ 

Chung Ha

៥. Jang Wonyoung សមាជិកក្រុម IZ*ONE

សមាជិកក្មេងជាងគេក្នុងក្រុមរួបនេះ ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងពិន្ទុ ៦.០ ភាគរយ។ តារាស្រីរូបនេះ ត្រូវបានគេស្គាល់ច្បាស់ជាមួយនឹងសម្រស់ និងកម្ពស់ដ៏ខ្ពស់ បើទោះជានាងមានវ័យត្រឹម ១៤ឆ្នាំ។ Jang Wonyoung ត្រូវបានអ្នកគាំទ្រជឿជាក់ថា នាងគឺជាអ្នកមានទ្រព្យសម្បត្តិ៍ច្រើន ព្រោះផ្អែកតាមការសម្ភាសន៍ក្នុងកម្មវិធីមួយ នាងបានបើកកកាយថានាងធ្លាប់រៀននៅសាលាមតេ្តយ្យមួយកន្លែង ដែលថ្លៃបំផុតក្នុងប្រទេសកូរ៉េ។ 

Jang Wonyoung

៤. Jennie សមាជិកក្រុម BLACKPINK

Jennie ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងពិន្ទុ ៦.៦ ភាគរយ។ តារាស្រីរូបនេះ លេចមុខឡើងជាអ្នករ៉េបប្រចាំក្រុម BLACKPINK។ ហើយនៅពេលនេះ ក្រុម BLACKPINK កំពុងតែមានសកម្មភាពយ៉ាងមមាញឹកក្នុងប្រទេសកូរ៉េ ក៏ដូចជាសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមរបស់ពួកគេក៏ទទួលបាកការថតស្ពតពាណិជ្ជកម្មយ៉ាងច្រើនផងដែរ។ បន្ថែមពីនេះ ជាមួយនឹងការចេញបទចម្រៀង Solo យ៉ាងជោគជ័យថែមទៀតនោះ អ្នកគាំទ្រជឿថានាង Jennie គឺពិតជា សេដ្ឋីនីវ័យក្មេងពិតប្រាកដណាស់។ 

៣. Suzy

នាង Suzy ជាប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងលំដាប់ពិន្ទុ ៩.៩ ភាគរយ។ ដោយសារភាពល្បីល្បាញ និងការរកប្រាក់បានយ៉ាងច្រើនពីការធ្វើតារាចម្រៀង សម្តែងរឿង និងថតស្ពតពាណិជ្ជកម្មថែមទៀតនោះ នាងត្រូវបានអ្នកគាំទ្រចាត់ទុកថាជាតារាម្នាក់ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភទាំងវ័យក្មេង។ 

Suzy

២. Kim Yuna

នាង Kim Yuna ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងពិន្ទុ ២១.១ភាគរយ នៃការបោះឆ្នោត។ ដោយសារតែមិនមែនបានប្រាក់តែពីការធ្វើតារា ប៉ុន្តែនាងរកបានដោយសារតែធ្វើជា កីឡាការិនីជិះស្គីដែលឆ្នើមថែមទៀតនោះ នាងគឺជាតារាស្រី និងកីឡាការិនី ដែលមានវ័យក្មេងនិងមានទ្រព្យសម្បត្តិច្រើន។ 

Kim Yuna

១. IU

IU ជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹងពិន្ទុ ២២.៥ ភាគរយ។ តារាស្រីរូបនេះ គឺជាតារាស្រី ក៏ដូចជាអ្នកនិពន្ធចម្រៀងដ៏កំពូល ហើយនាងថែមទាំងជាតារាសម្តែងដ៏ឆ្នើមថែមទៀតនោះ ទើបធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា នាងប្រាកដជារកចំណូលបានច្រើន ដែលអាចជាប់ឈ្មោះជាលំដាប់សេដ្ឋីនីវ័យក្មេងបាន៕ 

IU