ភ័យប្រហោងពោះ! ខឹងឪពុកម្ដាយដកហូតទូរស័ព្ទ ក្មេងប្រុសម្នាក់លោតចុះពីលើផ្ទះ (មានវីដេអូ)

  • អង្គារ ១៦ កក្តដា, ២០១៩ ១៣:១៩

សិង្ហបុរី៖ សង្កេតឃើញថា បច្ចុប្បន្ននេះឪពុកម្ដាយតែងតែយកទូរស័ព្ទដើម្បីបន្លប់កូនកុំឲ្យយំឬសម្រាប់កំដពេលអផ្សុក ធ្វើឲ្យក្លាយទៅជាទម្លាប់មួយដល់ក្មេង។ តើលោកអ្នកមានគិតទេថា នៅថ្ងៃណាមួយ អ្នកដកហូតទូរស័ព្ទពីក្មេង តើក្មេងនោះនឹងមានអាម្មណ៍យ៉ាងណា?

ជាក់ស្ដែង នៅក្នុងប្រទេសសិង្ហបុរី ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បានលោតចុះពីលើផ្ទះ សម្លាប់ខ្លួនដោយសារឪពុកម្ដាយបានដកហូតទូរស័ទ្ទរបស់គេ។  

ក្មេងប្រុសលោតចុះពីលើផ្ទះ

នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម ពីករណីក្មេងប្រុសម្នាក់វ័យ១៣ឆ្នាំ បានលោតចុះពីលើផ្ទះ ដើម្បីសម្លាប់ខ្លួន។ មូលហេតុដែលបណ្ដាលឲ្យក្មេងប្រុសនោះឈានដល់ការលោតសម្លាប់ខ្លួនគឺដោយសារអន់ចិត្តនឹងឪពុកម្ដាយបានដកហូតទូរស័ព្ទមិនឲ្យប្រើប្រាស់។ សំណាងល្អក្មេងនោះមិនមានគ្រោះថ្នាក់ដល់ជីវិតឬរងរបួសអ្វីនោះទេ ដោយសារក្រុមជួយសង្គ្រោះបានត្រៀមពោងទ្រពីក្រោម៕

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

WARNING: DANGEROUS INCIDENT

Viewer discretion is advised