វ៉ាន់ ម៉ូនិច រៀបចំសូត្រមន្តឡើងផ្ទះវីឡាថ្មី ដ៏ធំស្កឹមស្កៃព្រឹកមិញ យ៉ាងអធិកអធម!

ភ្នំពេញ៖ ក្រោយបានចាំដៃគ្នាជាមួយនឹងស្វាមី ឃើញថាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងវ៉ាន់ ម៉ូនិច ទទួលបាននូវភាពកក់ក្តៅ និងសុភមង្គលយ៉ាងខ្លាំងពីស្វាមីជាទីស្រលាញ់ ខណៈទទួលបាននូវចំណងដៃកូនម្នាក់ ដ៏គួរឲ្យស្រលាញ់។

មិនត្រឹមតែប៉ុណ្ណោះជីវិតឯកជនរបស់តារាស្រីរូបនេះក៏កាន់តែ សំបូរសប្បាយមានទ្រនំរស់នៅធំស្កឹមស្កៃ ឡានទំនើបជិះយ៉ាងគួរឲ្យសរសើរ។ ជាក់ស្តែងនាព្រឹកមិញនេះ តារាស្រីរូបនេះ ក៏ដូចជាក្រុមគ្រួសារ បានធ្វើការប្រារព្ធពិធីឡើងគេហដ្ឋានថ្មី វីឡាដ៏ធំស្កឹមស្កៃ យ៉ាងអធិកអធមតែម្តង។

ដោយក្នុងនោះនាងបានធ្វើការរៀបចំបានយ៉ាងល្អ និងធ្វើឡើងពោរពេញដោយស្នាមញញឹម ភាពរីករាយយ៉ាងខ្លាំង ជាពិសេសនោះគឺ នាងបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងសំពត់បត់ពណ៌លឿងប្រពៃណីខ្មែរ និងអាវយឺតធម្មតា មើលទៅពិតជាស្រស់ស្អាតគួរឲ្យសរសើរ។

ទន្ទឹមនឹងពិធីដ៏អធិកអធមនាព្រឹកនេះ តារាស្រីរូបនេះ នឹងធ្វើការត្រៀមរៀបចំកម្មវិធីសម្រាប់ល្ងាចនេះ ធ្វើឲ្យអ្នកគាំទ្រទន្ទឹមរងចាំមើលគ្រប់គ្នាតែម្តង ជាមួយនឹងពិធីជប់លៀងក្នុងផ្ទះដ៏ធំមួយនេះរបស់នាង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

វ៉ាន់ ម៉ូនិច និងស្វាមី ក្នុងពិធីឡើងផ្ទះថ្មី
វ៉ាន់ ម៉ូនិច និងស្វាមី ក្នុងពិធីឡើងផ្ទះថ្មី
វ៉ាន់ ម៉ូនិច ក្នុងពិធីឡើងផ្ទះថ្មី
វ៉ាន់ ម៉ូនិច និងគ្រួសារ ក្នុងពិធីឡើងផ្ទះថ្មី
វ៉ាន់ ម៉ូនិច និងគ្រួសារ ក្នុងពិធីឡើងផ្ទះថ្មី
វ៉ាន់ ម៉ូនិច និងគ្រួសារ ក្នុងពិធីឡើងផ្ទះថ្មី
វ៉ាន់ ម៉ូនិច និងគ្រួសារ ក្នុងពិធីឡើងផ្ទះថ្មី
វ៉ាន់ ម៉ូនិច និងគ្រួសារ ក្នុងពិធីឡើងផ្ទះថ្មី
ផ្ទះរបស់វ៉ាន់ ម៉ូនិច
ផ្ទះរបស់វ៉ាន់ ម៉ូនិច