កូនមួយហើយតែ ទូច ស្រីល័ក្ខ ធ្វើឲ្យក្រមុំៗឃើញហើយសុំចាញ់ ពេលបានឃើញរាងកាយដ៏ស្រឡូន!

ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ ជាតារាពហុជំនាញ ដ៏មានប្រជាប្រិយភាព ក្នុងវិស័យសិល្បៈរយៈពេល យូរមកហើយ។  បើទោះបីជា សព្វថ្ងៃនេះនាងមានស្វាមី និងកូនប្រុសមួយរូបហើយ ក៏នៅតែអាចទាញយកបេះដូង ពីហ្វេនៗជាច្រើនបានដដែល។

មួយរយៈនេះ គេសង្កេតឃើញថា តារាស្រីរូបនេះ កំពុងមានភាពមមាញឹកយ៉ាងខ្លាំង ជាមួយអាជីពជា តារាចម្រៀង ដែលទទួលបានការគាំទ្រខ្លាំង ក្នុងបណ្ដាញសង្គមយូធូប។ លើសពីនេះ បើក្រឡេកទៅមើលសម្រស់របស់ ទូច ស្រីល័ក្ខ វិញគឺនៅតែមានភាពស្រស់ស្អាត និងមានស្ទាយ៍តុបតែងខ្លួន គួរឲ្យចាប់អារម្មណ៍ ថែមទាំងត្រូវចិត្តទស្សនិកជនជាច្រើន។

ជាក់ស្ដែង ថ្មីៗនេះ អ្នកម្ដាយកូនមួយរូបនេះ បានបង្ហោះរូបភាព២សន្លឹក បង្អួតសម្រស់នៅឯមាត់អាងទឹកមួយ ធ្វើឲ្យហ្វេនៗឃើញហើយ ភ្ញាក់ផ្អើលយ៉ាងខ្លាំង អំពីរូបរាងកាយដ៏ស៊ិចស៊ីរបស់នាង។

ក្នុងពេលនោះដែរ ទូច ស្រីល័ក្ខ បានស្លៀកក្នុងឈុតប៊ីគឺនីពណ៌ខ្មៅ គ្របអាវសស្ដើងពីលើ បញ្ចេញសាច់ និងបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវដងខ្លួនដ៏ស្រលូនស្អាត មិនសាកសមនឹងឈ្មោះថា អ្នកម្ដាយកូនមួយនោះទេ ជាពិសេស ក្រមុំៗខ្លះ ឃើញហើយសុំចាញ់នាងតែម្ដង៕ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ និងកូនប្រុស
ទូច ស្រីល័ក្
ទូច ស្រីល័ក្
ទូច ស្រីល័ក្
ទូច ស្រីល័ក្
រូបភាពដែល ទូច ស្រីល័ក្ខ បង្អួតពីសម្រស់ស៊ិចស៊ី
រូបភាពដែល ទូច ស្រីល័ក្ខ បង្អួតពីសម្រស់ស៊ិចស៊ី