រញ្ជួយដីកម្រិត ៦,២រិចទ័រនៅកោះបាលី ភ្ញៀវទេសចរត្រូវបានជម្លៀសខ្លួនចេញពីសណ្ឋាគារជាបន្ទាន់ (មានវីដេអូ)

  • អង្គារ ១៦ កក្តដា, ២០១៩ ១៤:១៥

ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីដ៏ធំកម្រិត ៦,២រិចទ័របានកើតឡើងនៅក្នុងតំបន់រមណីយដ្ឋាននៃកោះបាលី បណ្តាលឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិត្រូវជម្លៀសខ្លួនចេញពីសណ្ឋាគារជាបន្ទាន់។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃនេះ នៅវេលាម៉ោងជាង ៨ព្រឹក (ម៉ោងក្នុងតំបន់)។

នៅពេលកើតហេតុ ភ្ញៀវទេសចរទាំងអស់ត្រូវបានគេណែនាំ ឱ្យជម្លៀសខ្លួនចេញពីសណ្ឋាគារជាបន្ទាន់នៅលើតំបន់ឆ្នេរ Seminyak នៅភាគខាងត្បូងនៃកោះបាលី។

ការរញ្ជួយដីនេះត្រូវបានប៉ាន់ប្រមាណថាមានជម្រៅដល់ទៅ ១០០គីឡូម៉ែត្រក្រោមដី ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមីទេ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ប្រជាជនប្រមាណ ៨លាននាក់បានទទួលរងគ្រោះដោយការរញ្ជូយដីនេះ តែយ៉ាងណាមិញ ពុំបានធ្វើឱ្យមនុស្សរងរបួសធ្ងន់ ឬស្លាប់អ្វីនោះទេ គ្រាន់តែខូចខាតសំណង់អគារ និងរបស់របរមួយចំនួនតែប៉ុណ្ណោះ។

បន្ថែមពីនេះទៀត ខាងអាជ្ញាធរបានអំពាវនាវឱ្យប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទាំងអស់ សូមរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ កុំឆោឡោចំពោះរឿងនេះ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
បរិវេណរញ្ជួនដី
រូបភាពនៅកន្លែងកើតហេតុ