មិននឹកស្មានថាតារាប៉ុន្មានដួងនេះ ក្រៅពីអាជីព​សម្តែង នៅមានទេពកោសល្យពិសេសខាងផ្នែកនេះទៀត

ថៃ៖ ក្រៅពីអាជីពជាតារាសម្តែងហើយ តារាល្បីៗថៃទាំងនេះនៅមានទេពកោសល្យ ក្នុងការគូររូបបានយ៉ាងល្អថែមទៀត ដែលធ្វើឲ្យអ្នកគាំទ្រ កោតសរសើរមិនស្ទើរ នៅពេលដែលបានឃើញ នៅស្នាដៃគូរ​គំនូរ​របស់ពួកគេ ។

ជាក់ស្តែងដូចជា តួឯកប្រុសដ៏ល្បីប្រចាំប្រទេសថៃPope Thanawat គឺជានិស្សិតនៃមហាវិទ្យាល័យ សិល្បៈនិងគំនូរ ហើយតារាប្រុសរូបនេះ ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ខាងផ្នែកកសិកម្ម មួយរួចមកហើយ។ ក៏ព្រោះតែPope សិក្សាលើជំនាញនេះ បូកផ្សំជាមួយទេពកោសល្យ ពីកំណើតផងនោះ ជាមូលហេតុដែលធ្វើឲ្យ តារាប្រុសរូបនេះអាច គូរគំនូរបានយ៉ាងល្អ។

ហើយក៏មានតារាសម្តែងផ្សេងៗ ជាច្រើន​ទៀតដែលពួកគេអាចមាន សមត្ថភាពក្នុងការគូររូបបានយ៉ាងល្អ ទោះបីមិនបានសិក្សា លើមុខជំនាញនេះ ក៏ដោយមាន ដូចជា តារាសម្តែង Yaya Urassaya Sperbund នាងYard Yardthip, Kratip ShawankornCherry Khemupsorn New Napassaorn Tubtim Mallika, Miew Pawanrat Phanudet Watanasuchart Bow Maylada និងតារាផ្សេងៗទៀត៕

ខាងក្រោមនេះ គឺជាគំនូរដែលពួកគេបានគូរ៖   

រូបគំនូរដែល Pope Thanawat បានគូរ
រូបគំនូរដែល Yaya Urassaya Sperbund បានគូរ
រូបគំនូរដែល Yard Yardthip បានគូរ