ក្រៅពីជាតារាសម្តែង តាមពិតព្រះកាយច័ន្ទ ជាអ្នកគ្រូហាត់របាំដ៏មានទេពកោសល្យម្នាក់ សោះ (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី និងពិធីការិនី ស្រស់សោភាមានរាងស្តើងតូចច្រឡឹង ដ៏មានប្រជាប្រិយភាពនោះគឺ កញ្ញា ព្រះកាយច័ន្ទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ទៅលើការសម្ដែងខ្សែភាពយន្តរបស់នាង ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ កញ្ញា ព្រះកាយច័ន្ទ ក៏ទទួលបានតំណាងជាតួឯកស្រីនៅក្នុងរឿង«ពិសស្នេហ៍»ដែលនឹងកំពុងថតជាមួយនឹងតារាប្រុស ស្រីសម្ដែងជាច្រើនដួងផ្សេងទៀតដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា ព្រះកាយច័ន្ទ បានបង្ហោះនូវវីដេអូមួយ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយមិនដឹងថា នាងជា អ្នកគ្រូហាត់របាំ តាំងពីពេលណាមក ដែលនាងអាចរាំបានល្អ យ៉ាងនេះសោះ។

ក្នុងវីដេអូនោះផងដែរ តារាសម្ដែងស្រីស្រស់សោភា ព្រះកាយច័ន្ទ បានបង្ហាញសកម្មភាពបង្រៀនរបាំប្រពៃណីទៅកាន់កូនសិស្សក្មេងៗរបស់នាង។ បើតាមការរៀបរាប់របស់ ព្រះកាយច័ន្ទ នៅលើការបង្ហោះនោះបានឲ្យដឹងថា ក្មេងៗទាំងអស់នោះ ទើបតែហាត់បានជាង ២ខែនោះទេ ដោយមួយខែហាត់បានតែ៨ថ្ងៃតែប៉ុណ្ណោះ ដូចនេះហើយនៅមានចំនុចខ្វះខាតនៅឡើយ៕

តោះកុំឲ្យខាតពេលយូរ ទៅទស្សនាវីដេអូទាំងអស់គ្នា៖

ព្រះកាយ ច័ន្ទ
ព្រះកាយ ច័ន្ទ
ព្រះកាយ ច័ន្ទ
ព្រះកាយ ច័ន្ទ
សកម្មភាពពេលបង្រៀន
សកម្មភាពពេលបង្រៀន
សកម្មភាពពេលបង្រៀន
សកម្មភាពពេលបង្រៀន