Nickkun ដាច់ចិត្តនិយាយពីទំនាក់ទំនងខ្លួននិង Tangmoហើយ ក្រោយអ្នកគាំទ្រសង្ស័យខ្លាំងពេក!

ថៃ៖ ទីបំផុតតារាសម្តែងប្រុសវ័យក្មេងNickkun Kunatip ដាច់ចិត្តនិយាយពីទំនាក់ទំនងរវាងលោកនិងតារាសម្តែងស្រី Tangmoហើយ ក្រោយពួកគេទាំងពីរបង្ហាញភាពផ្អែមល្ហែមជាមួយញឹកញាប់នៅក្នុងបណ្តាញសង្គម រហូតធ្វើឲ្យហ្វេនៗសង្ស័យថា តើពួកគេទាំងពីរមានទំនាក់ទំនងពិសេសជាមួយគ្នាឬយ៉ាងណា?

ជាក់ស្តែងចំពោះរឿងនេះNickkunបានបកស្រាយថា «ពួកយើងជាជិតខាងនឹងគ្នាតែប៉ុណ្ណោះ គ្រាន់តែឧស្សាហ៍ទៅរក ហើយញ៉ាំអីជាមួយគ្នាធម្មតា។សម្រាប់ពេលនេះខ្ញុំជិតសិទ្ធនឹងបងTangmoខ្លាំងជាងគេ។ ប្រសិនបើសួរថាទៅថ្ងៃមុខទំនាក់ទំនងនេះវិវត្តន៍ឬទេ? ខ្ញុំគិតថាប្រហែលជាអាច»។

ក្រៅពីនេះហ្វេនៗសង្កេតឃើញNickkun និងTangmoធ្លាប់បណ្តើរគ្នាទៅទីសាធារណៈ ថែមទៀតផង។ ប៉ុន្តែលោកបានឆ្លើយថា ពេលនោះពួកគេគឺទៅដើរលេងនៅប្រទេសសឹង្ហបុរីជាមួយគ្នា ហើយរូបដែលគ្រប់គ្នាបានឃើញ គឺមិត្តភក្តិជាអ្នកថតឲ្យតែប៉ុណ្ណោះ។

ដោយឡែកទោះបីជាNickkunបានបកស្រាយក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែមិនអស់ចម្ងល់ ព្រោះរូបថតគូកន្លងមករបស់ពួកគេទាំងពីរពិតជាស្និទ្ធស្នាលខ្លាំង លើសពីពាក្យថាមិត្តភក្តិ និងអ្នកជិតខាង៕

Nickkun Kunatip
Tangmo
Nickkun និងTangmo
Nickkun និងTangmo
Nickkun និងTangmo
Nickkun និងTangmo
Nickkun និងTangmo
Nickkun និងTangmo
Nickkun និងTangmo