ហាក់ ឌីជូលីន កាន់តែស្អាតជាងមុន ក្រោយចាក់ថ្ពាល់ខួចទាំងសងខាង!

ភ្នំពេញ៖ ជីវិតឯកជនរបស់ តារាសម្តែងស្រី ហាក់ ឌីជូលីន បច្ចុប្បន្ន បានប្រែប្រួលមួយទំហឹង ដែលកាន់តែ ហាយសូរ និងទំនើបជាងមុនខ្លាំង ជាមួយនឹងការប្រើរបស់របរទំនើបៗ និងប្រេ៊នៗ។

ជាពិសេស បើមកបែរចំណាប់អារម្មណ៍លើសម្រស់របស់ តារាស្រីរូបនេះវិញ គឺពិតជាស្រស់ស្អាត អមជាមួយនឹងការតែងខ្លួន ស៊ិចស៊ីបញ្ចេញដើមទ្រូង និងសាច់ភ្លៅដ៏សខ្ចីរបស់នាង ដែលធ្វើឲ្យមនុស្សភាគច្រើន សម្លឹងមើលទៅនាង ចង់ភ្លឹកទៅហើយ។

ប៉ុន្តែអ្វីដែលគេ ចាប់អារម្មណ៍ទៀតនោះ កាលមួយរយៈចុងក្រោយនេះ ឌីជូលីន បានទៅចាក់ថ្ពាល់ខួច ទាំងសងខាង ដែលមើលទៅ ពិតជាប្លែកភ្នែកខ្លាំង ហើយក៏ជួយបង្កើនសម្រស់បានមួយកម្រិតទៀតផងដែរ។​ បើទោះបីជា មិនមែនជាខួចធម្មជាតិក៏ពិតមែន​ តែមនុស្សគ្រប់គ្នា​គិតថា​ នាងពិតជាចាក់ទៅសម​នឹង ទម្រង់មុខរបស់នាងខ្លាំង៕

ហាក់ ឌីជូលីន
ហាក់ ឌីជូលីន
ហាក់ ឌីជូលីន
ក្រោយចាក់ ថ្ពាល់ខួច
ក្រោយចាក់ ថ្ពាល់ខួច
ក្រោយចាក់ ថ្ពាល់ខួច
ក្រោយចាក់ ថ្ពាល់ខួច