ពិព័រណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា២០១៩

  • ពុធ ១៧ កក្តដា, ២០១៩ ០៩:១៩

ភ្នំពេញ​៖ សាលាអន្តរជាតិ អាយ ស៊ី អេស នឹងមានរៀបចំការតាំងពិព័រណ៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២០១៩ បើកឱ្យចូលរួមដោយសេរីនៅសាខាកាល់ម៉ែត្រ ដែលមានទីតាំងស្ថិតនៅអាគារលេខ ២៥ ផ្លូវលេខ ៧៥ កែវផ្លូវលេខ ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ រសៀល។

ការតាំងពិព័រណ៍បច្ចេកវិទ្យា និងវិទ្យាសាស្ត្រនេះនឹងបើកជូនជាសាធារណៈទាំងសិស្សានុសិស្សពីសាលាឯកជន និងសាលារដ្ឋទាំងអស់ រួមទាំងអាណាព្យាបាលសិស្សផងដែរ។ សម្រាប់ឧបករណ៍ ដែលនឹងដាក់តាំងបង្ហាញនៅសាលាអន្តរជាតិ អាយ ស៊ី អេស នឹងមានជាង ៤០ គ្រឿង ហើយការតាំងពិព័រណ៍នេះនឹងផ្តល់បទពិសោធន៍ ក៏ដូចជាការបណ្តុះបណ្តាលស្មារតីស្រលាញ់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយនឹងបំផុសការចូលរួមសាកល្បងដោយផ្ទាល់ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តន៍ជាក់ស្តែងផងដែរ៕

ពិព័រណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា២០១៩
ពិព័រណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា២០១៩
ពិព័រណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា២០១៩

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖
- សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ)៖ អគារលេខ ១៤ ផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ។ ទូរស័ព្ទ៖ ០៩៩ ៥០៩ ៩៩៨ / ០១៦ ៩២៩ ៩៨៥ 
- សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត្រ)៖ អគារលេខ ២៥ ផ្លូវលេខ ៧៥ កែងផ្លូវលេខ ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។ ទូរស័ព្ទ៖ ០៩៩ ៥០៩ ៩៩៧ / ០១៦ ៩២៩ ៩៧៥
- គេហទំព័រ៖ www.ics.edu.kh
- អ៊ីម៉ែល៖ [email protected]
- គេហទំព័រ Facebook : ICS International School