ថាបទថៃពីរោះទៅហើយ តែមកស្តាប់ Version ខ្មែរ ច្រៀងដោយ ស៊ូ ស៊ីរីកា វិញក៏ពីរោះមិនណយដែរ (មានចម្រៀង)

ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម ក្រោយផលិតកម្មថោន បានបញ្ចេញបទថ្មីមួយបទរបស់កញ្ញា ស៊ូ ស៊ីរីកា មានចំណងជើងថា “ចង់ស្រលាញ់អ្នកណា ស្រលាញ់ទៅ” ដែលជាបទលំនាំដើមរបស់ប្រទេសថៃដែលកំពុងល្បីមានចំណងជើងថា “Chum Keu Rao”

យ៉ាងណាមិញ សម្រាប់បទជា Version ខ្មែរដែលច្រៀងដោយតារាវ័យក្មេងរូបនេះផងដែរ កំពុងតែធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនភ្ញាក់ផ្អើលមែនទែន ព្រោះថា​បទចម្រៀងនេះពិតជាពីរោះ និងមានអត្ថន័យជ្រាលជ្រៅ មិនចាញ់បទដើម Version ថៃប៉ុន្មាននោះទេ។

ទោះជាយ៉ាងណាក្តី បើតាមការសង្កេតលើរូបភាពនៃបទចម្រៀងរបស់កញ្ញា ស៊ូ ស៊ីរីកា ក្នុងបទចម្រៀងថ្មីមួយបទនេះ បានដាក់ពាក្យថា “Cover Song” ដែលទាំងនេះមានន័យថាបទនេះ គ្រាន់តែជាបទ Cover ជា Version ខ្មែរតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ដឹងថាបទរបស់ ស៊ីរីកា ដែលច្រៀងជា Version ខ្មែរ ពីរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖

ស៊ូ ស៊ីរីកា
ស៊ូ ស៊ីរីកា
បទ៖ ចង់ស្រលាញ់អ្នកណា ស្រលាញ់ទៅ!