លោកតាធ្លាក់ស៊ីក្លូ រំភើបនិយាយមិនចេញ ក្រោយអេន ជី ជូនលុយរាប់រយ ដើម្បីព្យាបាលជំងឺភរិយា

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងអេនជី ក្រោយបានសាងគ្រួសារជាមួយនឹងស្វាមីមក ឃើញថាជិវិតរបស់នាងកាន់តែមានសុភមង្គលខ្លាំងឡើង រីឯជីវិតក៏កាន់តែឡូយឆាយខ្លាំងឡើងគួរឲ្យសរសើរ។

ទោះបីជាមានប្រាក់ស្តុកស្តមប៉ុណ្ណា ក៏ប៉ុន្តែតារាស្រីរូបនេះ ក៏តែងតែយកថវិកាផ្ទាល់ខ្លួន ក៏ដូចជាពេលវេលា ដើម្បីធ្វើការជួយដល់អ្នកក្រីក្រលំបាកជាច្រើន ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តចំពោះទឹកចិត្តនាងយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើឲ្យហ្វេនសរសើរគ្រប់គ្នា ក្រោយបានជួយដល់លោកតាវ័យចំណាស់ម្នាក់។

ដោយក្នុងនោះនាងបានធ្វើការផ្តល់នូវថវិការាប់រយដុល្លារ ក៏ដូចជាម្ហូបអាហារមួយចំនួនយកឲ្យលោកតា ដែលធ្វើឲ្យលោកសប្បាយចិត្ត និងញញឹមបិទមាត់មិនជិត ព្រោះតែលោកតាមិនធ្លាប់ឡើយជាមួយនឹងការឃើញលុយយ៉ាងច្រើនបែបនេះ នៅក្នុងដៃ។

ថវិកាទាំងនេះមិនត្រឹមតែជួយសម្រាលដល់ជីវភាពរបស់លោកតានោះទេ ក៏ប៉ុន្តែក៏អាចឲ្យលោកតាយកទៅព្យាបាលជំងឺភរិយារបស់ខ្លួន ដែលគ្មានប្រាក់ព្យាបាលអស់ពេលជាច្រើនឆ្នាំផងដែរ។ ទង្វើក៏ដូចជាទឹកចិត្តរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា ដែលអាចជួយឲ្យលោកតាមានស្នាមញញឹម នៅពេលដែលបានឃើញថវិកា ក៏ដូចជាការជួយរបស់នាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងអេនជី
អ្នកនាងអេនជី
អ្នកនាងអេនជី ពេលជួយលោកតា
អ្នកនាងអេនជី ពេលជួយលោកតា
អ្នកនាងអេនជី ពេលជួយលោកតា
លោកតាស៊ីក្លូ
លោកតាស៊ីក្លូ
លុយដែលអេនជី ឲ្យលោកតា
សាររបស់អេនជី