BTS គ្រងតំណែងជាក្រុមចម្រៀងកូរ៉េបុរស ដែលមានឥទ្ធិពលបំផុត លើអ៊ីនធើណេត

កូរ៉េខាងត្បូង៖ ជាថ្មីម្តងទៀតក្រុមចម្រៀងបុរសBTS នៅតែអាចបន្តគ្រងតំណែងនៅក្នុងទំព័រនៃទស្សនាវដ្តី “TIME” ក្នុងចំណោមបុគ្គលដែល មានឥទ្ធិពលបំផុតលើ​Internet។

ក្រុមចម្រៀងបុរសនេះ ត្រូវបានគេដាក់ឈ្មោះថា”The Biggest Boy Band In the World” ក្រុមចម្រៀងBTS ត្រូវបានជាប់ឈ្មោះក្នុងចំណោម បុគ្គលដែលមានឥទ្ធិពលផ្សេងៗជាច្រើន នាក់ទៀតដូចជា៖ ប្រធានាធិបតី​ Donald Trump ព្រះអង្គម្ចាស់​ Harry និងព្រះនាង​ Meghan Markle និង​តារា​ចម្រៀង​Lil Nas X ក៏ដូច​ជា​បុគ្គលល្បីៗជាច្រើននាក់ទៀត។

កាលពីពេលថ្លែងសន្ទរកថា ប្រធានក្រុមBTS-RM នៅBBMA បានលើកឡើងថា“នេះគឺជាពានរង្វាន់់ របស់អ្នកគ្រប់គ្នា(អ្នកគាំទ្រ) នៅជុំវិញពិភពលោក ដែលតែងតែផ្តល់ពន្លឺនៃ ការស្រលាញ់មកលើពួកយើង”៕

BTS
BTS
BTS
BTS