ដល់​.​ក​! ឆ្លៀត​ម្តាយ​ចេញ​ក្រៅ​មួយ​ភ្លែត​… ប្រុស​​៣​នាក់​ប្រើ​ល្បិច​ដល់​បន្ទប់​នាង​ឱ្យ​បើក​ទ្វារ

  • ពុធ ១៧ កក្តដា, ២០១៩ ១៤:៣៤

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​ត្រូវ​ជនសង្ស័យ​៣​នាក់​ធ្វើ​សកម្មភាព​ចាប់​ចងដៃ​ចងជើង រួច​ចាប់រំលោភ ប៉ុន្តែ​អ្នក​ជិតខាង​ឃើញ​ទាន់​រត់​ចែក​ជើង​គ្នា​អស់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

ក្មេង​ស្រី​រង​គ្រោះ​ខាងលើ អាយុ​១១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ ក្នុង​ខណ្ឌឫស្សីកែវ ។

បើ​តាម​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​32​ឆ្នាំ បានឱ្យ​ដឹង​ថា គាត់​ជា​ស្ត្រី​ម៉េ​មា​យ មានកូន​ទាំងអស់​៥​នាក់ ក្នុង​នោះ​ប្រុស​៤​នាក់ ។ បច្ចុប្បន្ន​គាត់​ប្រកប​មុខរបរ​ធ្វើការ​រោងចក្រ​ដើម្បី​ចិញ្ចើម​កូន​ៗ និង​បង់ថ្លៃ​ផ្ទះ​មួយ​ខែ​មិន​ចង់​គ្រប់​មួយ​ខែ​ផង ។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ​នេះ គាត់​មិន​បាន​នៅផ្ទះ​ទេ គឺ​គាត់​ចេញ​ក្រៅ​ដើរទៅ​ខាងលើ​ថ្នល់​មាន​ការ​បន្តិច ស្រប​ពេល​នោះ​ក៏​លេចមុខ​ជនសង្ស័យ​៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ពាក់​ម៉ាស​ជិត រួច​ធ្វើ​ជា​សំលេង​មនុស្ស​ស្រី​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ឱ្យ​បើកទ្វារ​ឲ្យ ទើប​កូនស្រី​គាត់​បាន​បើកទ្វារ​ឲ្យ ស្រាប់តែ​ក្រុម​ជនសង្ស័យ​នោះ​ចូល​ទៅ​ចាប់​ចងដៃ​ចងជើង រួច​យក​ថ្នាំ​ងងុយដេក​កូរ​ក្នុង​ទឹក​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ផឹក គោលបំណង​ចាប់រំលោភ ប៉ុន្តែ​ត្រូវ​បុរស​ម្នាក់​ដែល​ជា​អ្នក​ជិតខាង​អាយុ​ជាង​30​ឆ្នាំ ប្រទះ​ឃើញ​ទាន់ ហើយ​ជនសង្ស័យ​ទាំងនោះ​ក៏​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មក​ដល់​មិន​ទាន់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ រង់ចាំ​ថ្ងៃស្អែក​ពេល​ព្រឹក ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្វាយប៉ាក ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។