ប្ដូររសជាតិថ្មី! ផលិតកម្ម JYP ប្រកាសត្រៀមបង្ហាញខ្លួន ក្រុមចម្រៀងស្រី ដែលជាជនជាតិជប៉ុន

កូរ៉េខាងត្បូង ៖ លោក Park Jinyoung អ្នកគ្រប់គ្រងផលិតកម្ម JYP ថ្មីៗនេះទើបតែបានរៀបរាប់ ពីគម្រោងសម្រាប់ក្រុមតារាស្រីជប៉ុន ដែលលោកបានគ្រោងទុកអស់រយៈ ពេលជាយូរមកហើយ។

លោកបានបង្ហាញថា លោកត្រូវការតារា Kpop ជំនាន់ថ្មី ដែលទទួលបានការអប់រំមកពីបរទេស ដែលបច្ចុប្បន្នក្រុមការងាររបស់លោក កំពុងតែស្វែងរក អ្នកដែលមានសញ្ជាតិជប៉ុន អាយុចាប់ពី១៥ រហូតដល់ ២២ឆ្នាំ។

ពួកគេនឹងធ្វើការប្រលងជ្រើសរើសចំនួន ៨ដងនៅទីក្រុងចំនួន៨ ក្នុងប្រទេសជប៉ុន រួចបន្តទៅ Hawaii និង Los Angeles សហរដ្ឋអាមេរិក។

ក្នុងនោះដែរ អ្នកជាប់ពីការប្រកួតទាំងអស់ចំនួន ២០នាក់នឹងត្រូវបានជ្រើសរើស ឲ្យចូលរួមហ្វឹកហាត់នៅក្នុងផលិតកម្ម JYP ដោយផ្ទាល់ ថែមទាំងទទួលបានឱកាសបង្ហាញខ្លួន ក្នុងកម្មវិធី reality show ដើម្បីធ្វើការជ្រើសរើសជាក្រុមចម្រៀង នៅជុំចុងក្រោយបង្អស់ផងដែរ។

គម្រោងរៀបចំក្រុមចម្រៀងថ្មីនេះ គឺនឹងចាប់ផ្ដើមឡើង នៅដើមឆ្នាំ ២០២០ខាងមុខនេះហើយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព JYP
រូបភាព JYP
រូបភាព JYP
រូបភាព JYP