ក្រៅពីសម្លេងពីរោះរណ្ដំ បេក្ខជន X Factor សេង ផានិត កំពុងវាយលុកបេះដូងហ្វេនៗនារី តាមរយៈរូបរាងដ៏សង្ហា!

ភ្នំពេញ៖ កម្មវិធីX Factor Cambodia ត្រូវបានមហាជនជាច្រើន តាមដានទស្សនាព្រោះប្រមូលផ្ដុំទៅដោយ បេក្ខជននិងបេក្ខនារី ដែលពោរពេញដោយ សមត្ថភាពពិសេស ខាងផ្នែកសម្លេងផ្ទាល់តែម្ដង។

ក្នុងនោះដែរ បេក្ខជនមួយរូប ឈ្មោះថា សេង ផានិត បានធ្វើឲ្យ ប្រិយមិត្តចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ សម្លេងដ៏ពិរោះរណ្ដំរបស់លោក ក្រោយពីបានលើកយក​ បទចម្រៀងបរទេស ដែលមានចំណងជើងថា«Your Man» មកបកស្រាយ ក្នុងការប្រកួត។

គួរបញ្ជាក់ថា ផានិត ធ្វើបានយ៉ាងល្អ ដោយទទួលបាន Yes ពីសំណាក់ គណៈកម្មការរហូតដល់ទៅ៤តែម្ដង និងបានទាញយក ការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន។ អ្វីដែលពិសេស ក្រៅពីមានសមត្ថភាព អាចបកស្រាយបទចម្រៀងបានពិរោះហើយ ផានិត ក៏ជាអ្នករាំមួយរូប ថែមទាំងបាន ឆាបយកបេះដូងអ្នកគាំទ្រនារីៗ បានមិនតិចនាក់នោះទេ តាមរយៈមុខមាត់ និងរូបរាងដ៏សង្ហារបស់លោក។

ម៉្យាងទៀត សេង ផានិត កំពុងធ្វើឲ្យហ្វេនៗ ជ្រួលជ្រើមគ្រប់គ្នា ក្រោយពីឃើញសម្រស់ខាងក្រៅរបស់លោក ដែលមានស្ទាយ៍រៀបចំខ្លួន យ៉ាងកាលីប ទាន់សម័យ មើលទៅដូច តារាកូរ៉េ បេះបិទ៕

ចង់ជ្រាបថា សេង ផានិត មានភាពសង្ហារបែបណា ទស្សនារូបភាពខាងក្រោម៖

សេង ផានិត
សេង ផានិត
សេង ផានិត
សេង ផានិត
សេង ផានិត
សេង ផានិត
សេង ផានិត
សេង ផានិត