ថ្ងៃកំណើតឆ្នាំនេះ Noey រៀបចំកម្មវិធីនៅផ្ទះដ៏ស្កឹមស្កៃ ជាមួយគ្រួសារ និងមិត្តភក្តិ យ៉ាងមានសុភមង្គល!

ថៃ៖ កាលពីថ្ងៃទី១៦ ខែកក្កដាម្សិលមិញនេះ តារាសម្តែងស្រីល្បីឈ្មោះNoey Chotika បានផុសរូបជាច្រើនសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាម ពីទិដ្ឋភាពនៅក្នុងកម្មវិធីថ្ងៃកំណើតគម្រប់អាយុ៣៥របស់ខ្លួន។

ជាក់ស្តែងដោយកម្មវីធីនេះបានរៀបចំឡើង នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃ និងមានសាច់ញាតិ មិត្តភក្តិជិតស្និទ្ធរបស់នាងចូលរួមជាច្រើន ក្រោមបរិយាសដ៏រីករាយ និងមានសុភមង្គលយ៉ាងខ្លាំង។

ទៀតសោតយោងតាមរូបភាពដែលNoeyបានផុសបង្ហាញឲ្យឃើញ កម្មវិធីបានចែកចេញជា២ គឺពេលព្រឹករៀបចំពិធីតាមបែបសាសនា។ ចំណែកឯពេលល្ងាចរៀបចំពិធីជបលៀង សប្បាយៗជួបជុំជាមួយមិត្តភក្តិ។

ក្រោយពីឃើញបែបនេះ មានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនបានចូលទៅComment អបអរសាទរ និងជូនពរដល់Noey។ ក្រៅពីនេះថែមទាំងមានអ្នកគាំទ្រមួយចំនួនធំ លួចច្រណែននឹងជីវិតរបស់នាង ដែលជោគជ័យទាំងជីវិតគ្រួសារ និងការងារ៕

សូមទស្សនារូបភាពខាងក្រោម៖   

Noey Chotika
Noey Chotika
Noey Chotika និងស្វាមី​
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី