ការសិក្សាថ្មីបង្ហាញថា៖ ខួរក្បាលមនុស្សស្រីមានប្រតិកម្មទៅនឹងរឿងអាសអាភាស និងរូបអាក្រាត ដូចគ្នាទៅនឹងខួរក្បាលបុរស (មានវីដេអូ)

  • ព្រហស្បតិ៍ ១៨ កក្តដា, ២០១៩ ០៩:២១

បរទេស៖ ជាទូទៅមនុស្សភាគច្រើន តែងគិតថាបុរសគឺជាមនុស្សដែលចូលចិត្តមើលរឿងអាសអាភាស និងរូបអាក្រាតច្រើនជាងនារី ហើយមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតនោះ គឺមកពីខួរក្បាលរបស់បុរសមានប្រតិកម្មទំនោរទៅនឹងរឿងអាសអាភាស និងរូបអាក្រាតច្រើនជាងនារី។ ប៉ុន្តែឥឡូវនេះ ការសិក្សាថ្មីបានបង្ហាញថា ជាក់ស្តែងខួរក្បាលមនុស្សស្រីមានប្រតិកម្មទៅនឹងរឿងអាសអាភាស និងរូបអាក្រាត ដូចគ្នាទៅនឹងខួរក្បាលបុរសដែរ។

រូបតំណាង

យោងតាមការស្កេន MRI បានបង្ហាញថា ខួរក្បាលនារី និងខួរក្បាលបុរសគឺមានប្រតិកម្មដូចគ្នាចំពោះរូបនិងវីដេអូអាក្រាត។

លោកវេជ្ជបណ្ឌិត Hamid Noori ជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវនេះបាននិយាយថា៖

រូបថតខួរក្បាលចេញពីការស្កេន​ MRI
រូបថតខួរក្បាលចេញពីការស្កេន​ MRI

ដូច្នេះ សូមអ្នករាល់គ្នាកុំយល់ច្រឡំថា មានតែបុរសម្នាក់ប៉ុណ្ណោះដែលតែងតែគិតរឿងផ្លូវភេទនោះ។ ជាក់ស្តែង មិនថាបុរស ឬនារីនោះទេ សុទ្ធសឹងតែគិតរឿងផ្លូវភេទដូចគ្នា នៅពេលដែលពួកគេពេញវ័យនោះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ការស្កេន​ MRI
ការស្កេន​ MRI