មនុស្សបច្ចុប្បន្នបែងចែកជា៤ប្រភេទផ្សេងៗគ្នា ដែលជាប្រភេទមនុស្សគេមិនសូវចូលចិត្ត គ្មានអ្នករាប់រក

ដូចដែលបានដឹងច្បាស់ហើយថា បច្ចុប្បន្ននេះ មនុស្សយើងប្លែកៗ ហាក់ខ្វះសាមគ្គីភាព មនុស្សប្រកាន់ក៏មានចិត្តប្រកាន់ជ្រុល អ្នកធ្វើនៅតែធ្វើ អ្នកនិយាយបានតែនិយាយ អ្នកបន្ទោសចាំតែបន្ទោស អ្នកហៃអើចាំតែហៃអើ។

យ៉ាងណាមិញ សង្គមបច្ចុប្បន្ន បែងចែកមនុស្សជា៤ប្រភេទផ្សេងៗគ្នា ៖

១. មនុស្សច្បាស់លាស់និយម
មនុស្សច្បាស់លាស់ ជាប្រភេទមនុស្សយកទង្វើជាធំ ពេលខ្លះគេមិននិយាយ តែគេហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ យកភាពជាក់ស្ដែងជាគោលជំហ មិនផ្ដេសផ្ដាសឡើយ គ្រាន់តែគេជាមនុស្សតឹងតែងជ្រុលពេលខ្លះ មិនសូវជាបើកចិត្តទូលាយប៉ុន្មានឡើយ ដូច្នេះហើយ មនុស្សនេះ មិនសូវជាមានអ្នកចូលចិត្តទេ ក៏មិនសូវមានមិត្តច្រើនដែរ ព្រោះមនុស្សនេះ ច្រើនតែមានចិត្តប្រកែប្រកាន់ណាស់។

២. មនុស្សទ្រឹស្តីនិយម
មនុស្សពូកែបានត្រឹមតែទ្រឹស្ដី ពូកែវោហាស្ដី តែធាតុពិតជាក់ស្ដែងគឺ Zero មិនអាចយកជាការបានឡើយ។ មនុស្សខ្លះ គឺបែបហ្នឹងពិតមែន បានតែស្រែកទ្រឹស្ដីក្ដែងៗតែប៉ុណ្ណេាះ ពូកែតែអួតក្អេងក្អាង មនុស្សបែបនេះ ច្រើនតែត្រូវគេស្អប់ គ្មានអ្នកណាជឿជាក់ ហ៊ានផ្ដល់ទំនុកចិត្តឱ្យគេឡើយ។

៣. មនុស្សសម្ដែងនិយម
មនុស្សសម្ដែងនិយម ជាប្រភេទមនុស្សចិត្តផ្សេងមាត់ផ្សេង កាយវិការផ្សឹង មនុស្សបែបហ្នឹង មិនគួររាប់រកជាគ្នានោះទេ។​ មនុស្សបែបហ្នឹងគេហៅថា " ពស់ " ពូកែសម្ដែង អែបអប យកមុខ ពូកែតែខាងសម្ដែងចាក់រុក ធ្វើដូចខ្លួនល្អណាស់ តែធាតុពិតគឺ ពិសពុល ល្បិចកល់ គួរឱ្យខ្លាច។

៤. មនុស្សតែស្ករនិយម
ពួកតែស្ករ មិនសូវជាបានប្រើប្រាស់ខួរក្បាលយកមកគិតឱ្យបានដិតដល់ឡើយ ពួកគេចូលចិត្តតែស្ដាប់តាមអ្នកដទៃ ជឿតែសម្ដីអ្នកផ្សេង តែៗ​ស្ករៗ គេថាល្អក៏ល្អ គេថាអាក្រក់ក៏អាក្រក់តាមគេដែរ ពូកែតែហៃអើ យកមុខមាត់ បត់បែន គាប់គួរ យករួចខ្លួនតែប៉ុណ្ណេាះ៕ 

ខ្មែរឡូតសូមរក្សាសិទ្ធិ