ផឹករាល់ដងមិនអីផង ផឹកម្ដងនេះញ័រដៃញ័រជើង ស្រែកផ្អើលអស់សមាគមខ្មែរឥស្លាម!

  • ព្រហស្បតិ៍ ១៨ កក្តដា, ២០១៩ ១០:១៩

ភ្នំពេញ​៖ មានហេតុការភ្ញាក់ផ្អើលមួយកើតឡើង ចោមរោមមើលប្អូនស្រីម្នាក់ខណៈកំពុងផឹកភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រង ដោយមានអ្នកខ្លះបានយកទូរស័ព្ទថតបង្ហោះដាក់ហ្វេសប៊ុកទុកជាភស្តុតាងផងដែរ។ ប្អូនស្រីខ្មែរ-ឥស្លាមម្នាក់ ដែលមានឈ្មោះ អ៊ីត ម៉ារីណា អាយុ ២៥ ឆ្នាំ ដែលរស់នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទិញភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រង ផឹកដូចរាល់ដងមិនដែលមានអ្វីប្លែកទេ ទើបតែពេលនេះស្រាប់តែផឹកបាន២-៣ក្អឹក ហើយក៏មើលក្រវិលកំប៉ុងស្រាប់តែញ័រដៃញ័រជើងស្រែកឆោរឡោរកគេឲ្យជួយមកពិនិត្យមើលទាំងអស់គ្នាព្រោះនៅក្រវិលកំប៉ុង ប៊ូសស្ត្រង មានដាក់ថា $10,000 (១ម៉ឺនដុល្លារ)។

អ៊ីត ម៉ារីណា ឈ្នះរង្វាន់១ម៉ឺនដុល្លារពីប៊ូសស្ត្រង

តាមការឲ្យដឹងពីប្អូនស្រី អ៊ីត ម៉ារីណា បានឲ្យដឹងថា គាត់តែងតែទិញប៊ូសស្ត្រងផឹកជាប្រចាំព្រោះគាត់ និងស្វាមីជាអ្នករកត្រី និងលក់ត្រីត្រូវអត់ងងុយរាល់ថ្ងៃ និងអស់កម្លាំងជាខ្លាំង ដើម្បីរកលុយមកទប់ទល់ជីវភាពគ្រួសារ ដែលកំពុងតែខ្វះខាត។ រាល់ដងគាត់ផឹកត្រូវតែមួយកំប៉ុងៗទេ ហើយគាត់ក៏មិនដែលគិតថាខ្លួននឹងមានសំណាងត្រូវ១ម៉ឺនដុល្លារអ៊ីចឹងដែរ ហើយមួយកំប៉ុងដែលត្រូវនេះ គឺគាត់ទិញតែមួយហ្នឹងទេ ក្រោយពីគាត់ផឹកបន្តិចហើយ ពេលមើលទៅក្រវិលកំប៉ុងគាត់ក៏រន្ធត់ភ័យផង ស្រែករកគេឲ្យជួយផង ផ្អើលអស់អ្នកភូមិមកមើលតែម្ដង។ 

ក្រោយពីនាំគ្នាពិនិត្យហើយទើបដឹងថានេះជារង្វាន់ ១០, ០០០ ដុល្លារពិតមែន ហើយទាំងប្អូនស្រី និងអ្នកភូមិខ្មែរ-ឥស្លាម បានយកទូរស័ព្ទថតបង្ហោះដាក់ហ្វេសប៊ុកទុកជាភស្តុតាងរួចក៏ទាក់ទងឲ្យក្រុមហ៊ុន ប៊ូសស្ត្រង បានដឹង ដើម្បីបើករង្វាន់ផងដែរ។

សូមបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះក៏មានកម្មករសំណង់ម្នាក់ត្រូវបាន ១០, ០០០ ដុល្លារពី ប៊ូសស្ត្រង ដូចគ្នានេះអ៊ីចឹង ហើយអ្នកលក់ដុំ និងអ្នកលក់រាយឲ្យគាត់នោះក៏ទទួលបានម្នាក់ៗ ៥០០០ ដុល្លារស្មើរៗគ្នាផងដែរ គឺបានទាំងអ្នកលក់ និងអ្នកទិញតែម្ដង៕

ទស្សនារូបភាពខាងក្រោម៖

អ៊ីត ម៉ារីណា ឈ្នះរង្វាន់១ម៉ឺនដុល្លារពីប៊ូសស្ត្រង
អ៊ីត ម៉ារីណា ឈ្នះរង្វាន់១ម៉ឺនដុល្លារពីប៊ូសស្ត្រង
រូបភាពដែលបានផុសនៅលើហ្វេសប៊ុក
រូបភាពដែលបានផុសនៅលើហ្វេសប៊ុក