នារីម្នាក់ឈ្លោះគ្នាជាមួយប្តី ដល់ប្តីមិនរវល់ យ៉ុងចិត្តក៏បែកគំនិត ឡើងជាន់លើដំបូលឡាន ចុងក្រោយក៏ត្រូវបានប៉ូលិសផាក (មានវីដេអូ)

  • ព្រហស្បតិ៍ ១៨ កក្តដា, ២០១៩ ១០:១៣

ចិន៖ នារីម្នាក់កំពុងតែល្បីពេញបណ្តាញសង្គមចិន ក្រោយពីបានឡើងជាន់លើដំបូលឡានប្តីនាង ខណៈពេលកំពុងតែរង់ចាំភ្លើងស្តុប ព្រោះតែពួកគេឈ្លោះប្រកែកគ្នា។

យោងតាមប្រភពបានឱ្យដឹងថា នារីម្នាក់នេះមានជម្លោះជាមួយប្តីនាង ខណៈពេលប្តីនាងកំពុងតែបើកបរ ប៉ុន្តែខាងប្តីមិនរវល់ជាមួយប្រពន្ធនោះទេ។ ដូច្នេះទើបខាងប្រពន្ធយ៉ុងចិត្តក៏បែកគំនិត ឡើងជាន់លើដំបូលឡានយកតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នានៅក្នុងតំបន់។

ប្រភពដដែលបានឱ្យដឹងថា នារីម្នាក់នេះបានទទ្រាំជើងលើដំបូលឡានអស់រយៈពេលជាង ៤នាទី ខណៈពេលឡានដទៃនៅពីក្រោយត្រូវបើកវាងពួកគេជាហូរហែ។

ក្រោយមក ប៉ូលិសបានរកឃើញថា ប្តីនាងបើកបរពុំមានប័ណ្ណបើកបរ។ ដូច្នេះប៉ូលិសបានផាកពិន័យគេចំនួន ១,២៥០យ័ន(១៨០ដុល្លារ)។

រឿងនេះបានល្បីពេញបណ្តាញសង្គមចិន ហើយមនុស្សម្នាក៏បានសម្តែងការឌឺឌងមួយចំនួនទាក់ទិនទៅនឹងខាងប្រពន្ធម្នាក់នេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖