Vietjet ចាប់ផ្តើមធ្វើការហោះហើរពី Nha Trang ទៅ Busan ដើម្បីពង្រីងបណ្តាញបន្ថែមទូទាំងអាស៊ី!

  • ព្រហស្បតិ៍ ១៨ កក្តដា, ២០១៩ ១២:៤១

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet បានដាក់ឲ្យដំណើរការជាផ្លូវការទៅលើផ្លូវហោះហើរអន្តរជាតិថ្មីចុងក្រោយបំផុតរបស់ខ្លួន ដែលភ្ជាប់ Nha Trang ដែលជាទីក្រុងឆ្នេរដ៏មានប្រជាប្រិយភាពរបស់វៀតណាម ជាមួយនឹង Busan ដែលជាទីក្រុងកំពង់ផែដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងការប្រតិបត្តិផ្លូវហោះហើរដោយផ្ទាល់រវាងគោលដៅទាំង២ ដើម្បីធ្វើឲ្យផ្លូវហោះហើររវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូងរបស់ក្រុមហ៊ុនមួយនេះ កើនដល់ ៩ ខ្សែ។

ផ្លូវហោះហើរថ្មីនេះ នឹងឆ្លើយតបទៅនឹងតម្រូវការដែលកើនឡើងឥតឈប់ឈររបស់អ្នកដំណើរក្នុងស្រុក និងអន្តរជាតិ សម្រាប់ការហោះហើរដោយផ្ទាល់រវាងប្រទេសទាំង២ និងទូទាំងតំបន់។ ជាមួយគ្នានេះផងដែរ រាល់អ្នកដំណើរទាំងអស់ដែលបានធ្វើដំណើរនៅថ្ងៃសម្ពោធផ្លូវហោះហើរដ៏ពិសេសមួយនេះ ក៏បានទទួលវត្ថុអនុស្សាវរីយ៍ផ្សេងៗពីក្រុមហ៊ុន Vietjet ដើម្បីអបអរដល់ការដាក់ឲ្យដំណើរការលើផ្លូវថ្មីរបស់ខ្លួនផងដែរ។

អ្នកដំណើរទទួលបានការស្វាគមន៍ មុនពេលឡើងយន្តហោះ

ផ្លូវហោះហើររវាងទីក្រុង Nha Trang និង Busan មួយនេះ ប្រតិបត្តិការហោះហើរទៅ-មក ចំនួន៤លើកក្នុង១សប្តាហ៍ ពោលគឺនៅរៀងរាល់ថ្ងៃចន្ទ ពុធ សៅរ៍ និងថ្ងៃអាទិត្យ ដែលចាប់ផ្តើមពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ តទៅ។ ថិរវេលានៃការធ្វើដំណើរ គឺប្រមាណជា៤ម៉ោង និង៤០នាទី ក្នុង១ជើង។ ការហោះហើរចេញដំណើរពីទីក្រុង Nha Trang នៅម៉ោង ១១:៥០ យប់ និងទៅដល់ទីក្រុង Busan នៅម៉ោង ៦:៣០ ព្រឹក។ ការធ្វើដំណើរវិលត្រឡប់មកវិញ នឹងចាប់ផ្តើមហោះហើរពីទីក្រុង Busan នៅម៉ោង ៨:០៥ ព្រឹក និងទៅដល់ទីក្រុង Nha Trang នៅម៉ោង ១០:៤៥ ព្រឹក។ ម៉ោងទាំងអស់ គឺជាម៉ោងក្នុងស្រុក។

ការពង្រីកផ្លូវហោះហើរថ្មីចុងក្រោយបំផុតក្នុងបណ្តាញរបស់ Vietjet មួយនេះ នឹងផ្តល់ជម្រើសនៃការធ្វើដំណើរកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីប្រទេសកម្ពុជា តាមជើងហោះហើរប្រចាំថ្ងៃពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយ ក៏ដូចជាផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់អ្នកដំណើរបែបអាជីវកម្ម និងកម្សាន្ត ក្នុងតំបន់អាស៊ីខាងកើត។

ដំណើរសម្រាប់ផ្លូវហោះហើររវាង Nha Trang និង Busan

សំបុត្រធ្វើដំណើរសម្រាប់រាល់ជើងហោះហើរទាំងអស់របស់ Vietjet អាចរកជាវបាននៅលើគេហទំព័រ www.vietjetair.com តាមរយៈកម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» ឬតាមរយៈ www.facebook.com/vietjetvietnam (ដោយគ្រាន់តែចុចលើពាក្យ «Booking»)។ ការទូទាត់ផ្សេងៗ អាចធ្វើឡើងបានយ៉ាងងាយស្រួលជាមួយនឹងសមាគមន៍ Vietjet Sky Club តាមរយៈកាតឥណពន្ធ និងឥណទានអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union។

Busan គឺជាទីក្រុងដ៏ធំបំផុតលំដាប់ទី២ ក្នុងប្រទេសកូរ៉េខាងត្បូង និងជាទីតាំងរបស់កំពង់ផែដ៏មមាញឹកមួយ ដែលមានហាងលក់ទំនិញជាច្រើន ស្នាដៃស្ថាបត្យកម្មដ៏ស្រស់ស្អាត និងផ្សារលក់គ្រឿងសមុទ្រស្រស់ដ៏ល្បីល្បាញជាច្រើន។

ក្នុងប្រទេសវៀតណាម Nha Trang គឺជាទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិជាច្រើនកុះករ ដោយសារតែមានឆ្នេរខ្សាច់ដ៏វែងអន្លាយ ឆកសមុត្រដ៏ស្រស់ស្អាតជាច្រើន អាហារដ៏សម្បូរបែប និងប្រជាជនប្រកបដោយរួសរាយរាក់ទាក់។

កាលពីដើមខែមីនា Vietjet បានទទួលពានរង្វាន់ក្នុងនាមជា «ក្រុមហ៊ុនអាកាសរណ៍ផ្តល់សេវាដឹកជញ្ជូនអន្តរជាតិទាបដ៏ល្អបំផុត» ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុនដ៏មានកិត្យានុភាពបំផុតរបស់កូរ៉េខាងត្បូង (Korea Prestige Brand Awards) ប្រចាំឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយកាសែតសេដ្ឋកិច្ចប្រចាំថ្ងៃរបស់កូរ៉េ (Korea Economic Daily)។ ជាមួយនឹងការមានបណ្តាញផ្លូវហោះហើរចំនួន១២០ខ្សែ Vietjet ប្រតិបត្តិការហោះហើរប្រកបដោយសុវត្ថិភាព ដោយមានអត្រានៃការជឿជាក់ផ្នែកបច្ចេកទេសដល់ទៅ ៩៩,៦៤% ដែលជាអត្រាខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់សមគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ក្រុមហ៊ុន Vietjet បានទទួលវិញ្ញាបនបត្រសាវនាកម្មសុវត្ថិភាពប្រតិបត្តិការរបស់សមាគមដដែល ហៅកាត់ថា IOSA និងបានទទួលចំណាត់ថ្នាក់ផ្កាយ ៧ ដែលជាអត្រាខ្ពស់ជាងគេបំផុតក្នុងពិភពលោក លើផ្នែកសុវត្ថិភាព ដែលផ្តល់ដោយអង្គភាពអង្កេតក្រុមហ៊ុនហោះហើរ AirlineRatings។

មន្ត្រីតំណាងមកពីក្រុមហ៊ុន Cam Ranh International Terminal

ក្រៅពីការផ្តល់ជូនសំបុត្រធ្វើដំណើរមានតម្លៃទាប ប្រភេទសំបុត្រជាច្រើនកម្រិត ការផ្តល់ជូនប្រមូសិនដ៏គួរឲ្យទាក់ទាញជាច្រើន ក្រុមហ៊ុនអាកាសចរណ៍នេះក៏ផ្តល់បទពិសោធន៍នៃការហោះហើរប្រកបដោយការចងចាំសម្រាប់អ្នកដំណើរ នៅលើយន្តហោះថ្មី ដែលបំពាក់ដោយកៅអីប្រកបដោយផាសុកភាព ម្ហូបអាហារក្តៅៗដ៏ឈ្ងុយឆ្ងាញ់ចំនួន៩មុខ ដែលបម្រើជូនដោយបុគ្គលិកដ៏ស្រស់ស្អាត និងរួសរាយរាក់ទាក់ ក៏ដូចជាសេវាដ៏គួរឲ្យទាក់ទាញជាច្រើនផ្សេងទៀតផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vietjetair.com