ទើបតែឡើងផ្ទះហើយថ្មីៗសោះ ពេលនេះ ទេព កញ្ញា សន្សំទិញរថយន្តស៊េរីថ្មី មួយទៀត

ភ្នំពេញ៖ ជឿជាក់ថាប្រាកដជាមានប្រិយមិត្តមិនតិចនោះទេ បានស្គាល់ពីតារាសម្ដែងស្រីកញ្ញា ទេព កញ្ញា ដែលជាតួឯកស្រីនៅក្នុងរឿង«គ្រូខ្មែរ»ជាមួយនឹងទេពកោសល្យ របស់នាងជាក់ជាមិនខាន ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការសម្ដែងរបស់នាងនាពេលកន្លងមក។

ជាមួយគ្នានេះផងដែរ កញ្ញា ទេព កញ្ញា ក្នុងពេលបច្ចុប្បន្ននេះហាក់បីជាមានភាពមមាញឹកទៅលើការងារសិល្បៈ កើបលុយស្ទើរតែគ្រប់វិស័យតែម្ដង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីវ័យក្មេង កញ្ញា ទេព កញ្ញា ក៏បានទិញផ្ទះមួយខ្នងដែលមានតម្លៃរាប់ម៉ឺន ព្រមទាំងបានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីដោយមានការចូលរួមពីសំណាក់មិត្តៗ ក្នុងសង្គមសិល្បៈ យ៉ាងអធិកអធមថែមទៀតផង។

លើសពីនេះទៅទៀតនោះអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះ គឺកាលពីព្រឹកមិញនេះតារាសម្ដែងស្រីវ័យក្មេង ទេព កញ្ញា ក៏បានបង្ហោះរូបភាពនូវរថយន្តថ្មីរបស់ខ្លួន ដោយសរសេថា៖ «ស្វាគមន៍សមាជិកថ្មី សូមឲ្យការធ្វើដំណើរទៅទីជិតទីឆ្ងាយសុខសប្បាយនឹងប្រកបដោយសុវត្ថិភាព ហេងៗ នឹង មានលាភជ័យណាកូនម៉ាក់»។

នេះអាចសបញ្ជាក់បានថា អាជីពសិល្បៈនាង កំពុងតែខ្លាំង ទាំងទើបឡើងផ្ទះសោះ ពេលនេះ កញ្ញា អាចមានលុយប្តូររថយន្តថ្មីទៀត៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ឡានថ្មី របស់ ទេព កញ្ញា
សំណេររបស់ ទេព កញ្ញា