លី ហួរ វេរលុយ សហការជាមួយក្រុមហ៊ុន Merchantrade Asia Sdn Bhd. ផ្តល់សេវាផ្ទេរប្រាក់ពីប្រទេសម៉ាឡេស៊ី

  • ព្រហស្បតិ៍ ១៨ កក្តដា, ២០១៩ ១២:៣៦

ភ្នំពេញ៖ លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ប្រកបដោយសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដង បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន Merchantrade Asia Sdn. Bhd. ក្នុងការដាក់ឲ្យដំណើរការនូវសេវាផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ី។ 

ឥឡូវនេះ អតិថិជនអាចដក់ប្រាក់ផ្ញើពីប្រទេសម៉ាឡេស៊ី តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤,៥០០កន្លែងទូទាំងប្រទេស ជាពិសេសការដកប្រាក់ផ្ញើចំណាយពេលត្រឹមតែ ១០នាទីតែប៉ុណ្ណោះពិតជារហ័ស និងមានសុវត្តិភាព។

លី ហួរ វេរលុយ សហការជាមួយក្រុមហ៊ុន Merchantrade Asia Sdn Bhd.
លី ហួរ វេរលុយ សហការជាមួយក្រុមហ៊ុន Merchantrade Asia Sdn Bhd.

ការដាក់ឲ្យដំណើរការនូវសេវាផ្ទេរប្រាក់អន្តរជាតិនេះ នឹងជួយសម្រួលប្រជាជនកម្ពុជាដែលកំពុងរស់នៅម៉ាឡេស៊ី ដែលអាចផ្ទេរប្រាក់របស់ពួកគេ ឱ្យអ្នកផ្ទះរបស់ខ្លួននៅឯស្រុកកំណើតយ៉ាងរហ័ស និងមានសុវត្តិភាពតាមរយៈក្រុមហ៊ុន Merchantrade Asia Sdn. Bhd.។

ថ្លែងក្នុងការចុះកិច្ចព្រមព្រៀង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបានក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មានប្រសាសន៍ឲ្យដឹងថា៖ 

លោកឧកញ៉ា លី សុភាព

លោក Ravindra Vamathevan នាយកប្រតិបត្តិក្រុមហ៊ុន Merchantrade Asia Sdn. Bhd. បានឲ្យដឹងថា៖

លោក Ravindra Vamathevan

សេវាហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ី អាចផ្ទេរប្រាក់របស់ពួកគេ មកឱ្យសាច់ញាត្តិ ឬមិត្តភក្តិដែលរស់នៅប្រទេសកម្ពុជាយ៉ាងរហ័ស និងមានសុវត្តិភាព។

ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗទៀត តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដូចជា៖ ទិញកាតទូរស័ព្ទ បង់ថ្លៃទឹកភ្លើង ទូទាត់វិក្កយបត្រផ្សេងៗ និងសេវាកម្មផ្សេងៗទៀត៕ 

លី ហួរ វេរលុយ សហការជាមួយក្រុមហ៊ុន Merchantrade Asia Sdn Bhd.
លី ហួរ វេរលុយ សហការជាមួយក្រុមហ៊ុន Merchantrade Asia Sdn Bhd.
លី ហួរ វេរលុយ សហការជាមួយក្រុមហ៊ុន Merchantrade Asia Sdn Bhd.