ខ្មៅស្រអែមមែនពិត! តែMiss Grand កម្ពុជា ឌី លីកា តែងខ្លួនក្នុងឈុតបុរាណ ស្អាតស្ទើរគ្រប់ឈុត!

ភ្នំពេញ៖ ក្រោយពីប្រលងចប់ឃើញថាអតីត Miss Grand កម្ពុជា កញ្ញាឌី លីកា កាន់តែមានប្រជាប្រិយភាពក៏ដូចជាហាងឆេងកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ តែងតែលេចមុខនៅក្នុងការថតម៉ូតជាច្រើន យ៉ាងគួរឲ្យសរសើរ។

យ៉ាងណាមិញរូបសម្រស់បែបធម្មជាតិរបស់នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនតែងតែ ពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលទោះបីជាតែងខ្លួនក្នុងសម្លៀកបំពាក់បែបណា មិនថាសាមញ្ញ ឬចូលរួមកម្មវិធី តែងតែស្អាតជានិច្ច។

ជាក់ស្តែងបើក្រឡេកទៅមើលរូបសម្រស់របស់នាង នៅពេលស្លៀកពាក់ឈុតបុរាណវិញម្តង ប្រិយមិត្តជាច្រើនគិតថាខ្មៅស្រអែមស្លៀកពាក់អីមិនសមនោះទេ ក៏ប៉ុន្តែបើតារារូបនេះវិញ នាងតែងខ្លួនក្នុងឈុតបុរាណស្ទើរគ្រប់ឈុត តែងតែស្អាតជានិច្ច ទោះបីសម្បុរមិនសូវសយ៉ាងណាក្តី។

ទន្ទឹមនឹងនេះដែរបណ្តាអ្នកគាំទ្រជាច្រើន ពិតជាមិនអាចមិនសរសើរដល់នាងនោះទេ ព្រោះមិនថាទម្រង់មុខ ក៏ដូចជាសម្រស់ប្រែជាស្អាតប្លែកយ៉ាងដូច្នោះ ពេលតែងខ្លួនក្នុងឈុតស្អាតៗបែបបុរាណទាំងនេះ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាឌី លីកា
កញ្ញាឌី លីកា
កញ្ញាឌី លីកា ក្នុងឈុតបុរាណ និងប្រពៃណី
កញ្ញាឌី លីកា ក្នុងឈុតបុរាណ និងប្រពៃណី
កញ្ញាឌី លីកា ក្នុងឈុតបុរាណ និងប្រពៃណី
កញ្ញាឌី លីកា ក្នុងឈុតបុរាណ និងប្រពៃណី
កញ្ញាឌី លីកា ក្នុងឈុតបុរាណ និងប្រពៃណី
កញ្ញាឌី លីកា ក្នុងឈុតបុរាណ និងប្រពៃណី
កញ្ញាឌី លីកា ក្នុងឈុតបុរាណ និងប្រពៃណី