ឃើញជាស្រីស្អាតបែបនេះទេ តែត្រចៀកកាំ ក៏ពូកែជក់បារីមិនណយដែរ!

ចិន៖ បច្ចុប្បន្ននេះ បើទោះជាវ័យកាន់តែជ្រេក៏ពិតមែន ក៏ប៉ុន្តែសម្រស់របស់តារាសម្តែងលំដាប់ជួរមុខដ៏ល្បីនាង Zhao Wei ហៅត្រចៀកកាំ នៅតែស្រស់ស្អាត និងក្មេងជាងវ័យដដែល។

ដោយឡែក កាលពីថ្មីៗនេះ នាង Zhao Wei ត្រូវបានក្រុមអ្នកកាសែតប្រមាញ់រូបថតរបស់នាង នៅកន្លែងថតរឿងមួយកន្លែង ក្នុងឈុតសម្លៀកបំពាក់ធម្មតា។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេនឹកស្មានមិនដល់នោះ នាងបានអង្គុយជក់បារីធ្វើព្រងើយ ដែលស្ទើរតែធ្វើឲ្យអ្នកគាំទ្រមិនជឿនឹងភ្នែកនោះទេ។

យ៉ាងណាមិញ សភាពរបស់នាង Zhao Wei នៅពេលនោះ អ្នកគាំទ្រជឿជាក់ថានាងប្រាកដជាកំពុងតែធ្វើជាអ្នកដឹកនាំសម្រាប់ថតខ្សែភាពយន្តថ្មីមួយហើយ ព្រោះថាសភាពរបស់នាងពេលនេះ ហាក់មិនស្រស់ស្រាយ និងស្រស់ស្អាត ដូចនឹងរូបភាពដែលរូបនាងបង្ហោះ និងរូបដែលនាងបង្ហាញមុខនៅក្នុងទស្សនាវដ្តីនោះទេ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រហួសចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា នាង Zhao Wei គឺតារាជាស្រីស្អាត និងសុភាពម្នាក់ដែរ តែមិននឹកស្មានថានាងចេះជក់បារី បែបនេះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Zhao Wei
Zhao Wei
Zhao Wei អង្គុយជក់បារី
Zhao Wei អង្គុយជក់បារី
Zhao Wei
Zhao Wei
Zhao Wei អង្គុយជក់បារី