ហ្វេនៗសរសើរពេញៗមាត់! Ji Chang Wook ជាតារាប្រុសមួយរូប មិនដែលបដិសេធ រាល់ពេលហ្វេនៗសុំថតរូបជាមួយ

កូរ៉េខាងត្បូង៖ ជឿថាប្រិយមិត្តដែលចូលចិត្តទស្សនារឿងភាគកូរ៉េ ប្រាកដជាស្គាល់តារាសម្តែងប្រុសរូបសង្ហា Ji Chang Wookជាមិនខាន ព្រោះគ្រប់រឿងដែលលោកបានសម្តែងសុទ្ធសឹងតែទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ក្រៅពីទេពកោសល្យសម្តែង រូបរាងដ៏ស្រស់សង្ហា និងភាពល្បីល្បាញក្នុងវិស័យសិល្បៈហើយ លោកJi Chang Wookថែមទាំងអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា លោកជាតារាប្រុសដែលមានភាពរួសរាយរាក់ទាក់ជាមួយអ្នកគាំទ្រ។ ជាពិសេសលោកមិនដែលនិយាយបដិសេធទេ រាល់ពេលអ្នកគាំទ្រសុំថតរូបជាមួយ។

ជាក់ស្តែងថ្មីៗនេះJi Chang Wook បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីមួយ។ ដោយក្នុងនោះមានអ្នកគាំទ្រជាច្រើនសុំលោកថតរូប ហើយលោកក៏បានបើកឱកាសឲ្យគ្រប់គ្នាបានថតជាមួយលោកយ៉ាងសប្បាយ។ ទន្ទឹមនឹងនេះគេសង្កេតឃើញថា លោកបានញញឹមស្រស់ស្រាយគ្រប់សន្លឹករូបថតទាំងអស់។

ដូច្នេះមិនចម្លែកនោះទេ ថាហេតុអ្វីបានជាលោកមានអ្នកស្រលាញ់គាំទ្រច្រើនយ៉ាងនេះ ព្រោះតែអត្តចរិតដ៏គួរឲ្យស្រលាញ់នេះហើយ ទើបអាចចងចិត្តអ្នកគាំទ្រគ្រប់គ្នាៗបាន៕

សូមទស្សនារូបភាពខាងក្រោម៖  

Ji Chang Wook
Ji Chang Wook
Ji Chang Wook
រូបដែលថតជាមួយអ្នកគាំទ្រ​
រូបដែលថតជាមួយអ្នកគាំទ្រ