មុខមាត់ដូច Cha EunWoo ទៅហើយ នៅត្រូវម្ដាយគិតថាអាក្រក់ទៀត?

កូរ៉េខាងត្បូង ៖ កាលពីនៅថ្ងៃទី១៧ ខែកក្កដា ម្សិលមិញនេះ តារាប្រុសល្បីឈ្មោះ Cha EunWoo បានចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងសម្រាប់ការបើកបង្ហាញ រឿងភាគថ្មីរបស់លោក ជាមួយនឹងតារាស្រី Shin Sae Kyeong។

នៅក្នុងកម្មវិធី Cha EunWoo ត្រូវបានគេសួរសំណួរថា តើលោកមានអារម្មណ៍បែបណា នៅពេលដែលទទួលបាននាមជា Face Genius ថ្មីៗនេះ? 

ភ្លាមៗនោះ Cha EunWoo បានឆ្លើយទៅវិញថា លោកមានអារម្មណ៍រីករាយនៅពេលដែលបានលឺ ប៉ុន្តែលោកគិតថា មនុស្សម្នាក់ៗគឺមានលក្ខណៈពិសេសរបស់ពួកគេរៀងៗខ្លួន ដូច្នេះមិនមែនមានតែលោកម្នាក់ទេ ដែលគួរតែទទួលបានតំណែងនេះ។

Cha EunWoo បានបន្តទៀតថា នៅពេលដែលលោកចាប់ផ្ដើមធំដឹងក្ដី ម្ដាយរបស់លោកធ្លាប់បាននិយាយថា លោកមានមុខមាត់អាក្រក់ មិនស្អាតអ្វីឡើយ ដូច្នេះហើយកុំមានមោទនភាពលើខ្លួនឯងខ្លាំងពេក។

EunWoo បន្ថែមថា ចាប់តាំងពីពេលនោះមក លោកគិតថាអ្នករាល់គ្នា គឺសុទ្ធតែមានរសនិយម និងមានភាពស្រស់ស្អាតរៀងៗខ្លួន។ 

យ៉ាងណាមិញ លោកពិតជាចង់ឲ្យប្រិយមិត្តចាប់អារម្មណ៍លើ ទេពកោសល្យនៃការសម្ដែងរបស់លោក ច្រើនជាងរឿងរូបសម្រស់៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព​ Cha EunWoo
រូបភាព​ Cha EunWoo
រូបភាព​ Cha EunWoo
រូបភាព​ Cha EunWoo
រូបភាព​ Cha EunWoo