ខណៈកូនក្នុងផ្ទៃ ឆាយ វីរៈយុទ្ធ ចាប់ផ្តើមរៀនធ្វើជាប៉ាគេ បណ្តើរៗហើយ មើលវីដេអូនេះបានដឹង (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងលោកឆាយវីរៈ យុទ្ធ ពិតជាមានភាពរីករាយយ៉ាងខ្លាំង ក្រោយភរិយាជាទីស្រលាញ់បានឲ្យកាដូដ៏ពិសេសសម្រាប់គ្រួសារ គឺកូននៅក្នុងផ្ទៃដែលកំពុងលូតលាស់ឡើងយ៉ាងមានសុខភាពល្អ។

ខណៈពេលដែល ភរិយាសំណព្វចិត្តកំពុងតែពរពោះកូនក្នុងផ្ទៃ តារាប្រុសរូបនេះ បានផ្តល់ភាពកក់ក្តៅ និងមើលថែភរិយាគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តចំពោះទង្វើរបស់លោកយ៉ាងខ្លាំង។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកក៏បានចាប់ផ្តើមរៀនធ្វើជាឪពុកល្អ មើលថែក្មួយស្រីរបស់ខ្លួន ពោរពេញដោយស្នាមញញឹម។

ដោយក្នុងនោះលោកបានធ្វើការរៀបចំខ្លួន ចងសក់ឲ្យក្មួយស្រីទាំងពិបាក ក៏ប៉ុន្តែហាក់ដូចជារីករាយយ៉ាងខ្លាំង ស្របពេលដែលលោកកំពុងត្រៀមធ្វើជាឪពុកជាលើកដំបូងយ៉ាងដូច្នោះ។

ជាមួយនឹងសកម្មភាពបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់លោកដែល ទោះបីជាកូនមិនទាន់កើតមកយ៉ាងណាក្តី តែលោករៀនពីពេលនេះដើម្បីងាយស្រួលក្នុងការធ្វើជាឪពុកល្អ មើលថែកូនៗនិងភរិយា៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លោកឆាយ វីរៈយុទ្ធ និងភរិយា
លោកឆាយ វីរៈយុទ្ធ និងភរិយា
លោកឆាយ វីរៈយុទ្ធ និងភរិយា
លោកឆាយ វីរៈយុទ្ធ និងភរិយា
លោកឆាយ វីរៈយុទ្ធ ត្រៀមខ្លួនជាលោកប៉ាល្អ
លោកឆាយ វីរៈយុទ្ធ ត្រៀមខ្លួនជាលោកប៉ាល្អ
លោកឆាយ វីរៈយុទ្ធ ត្រៀមខ្លួនជាលោកប៉ាល្អ