ចុមស្ងាត់ៗ ឃើញតួប្រុសរឿង Spider Man ស្និទ្ធស្នាលយ៉ាងស្វីតជាមួយស្រ្តីវ័យជ្រេម្នាក់ នៅទីសាធារណៈ!

បរទេស៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុសវ័យវ័យក្មេងលោក Tom Holland ដែលគ្រប់គ្នាស្គាល់ថាជាតារាប្រុសដែលសម្តែងជាតួអង្គ Spider Man ត្រូវគេបានប្រទះឃើញ លោកបានបណ្តើរស្រី្តចំណាស់ប្លែកមុខម្នាក់ ទៅទស្សនាការប្រគំតន្រ្តីរបស់ Robbie Williams និង The Black Eyed Peas យ៉ាងកៀកកិតស្និទ្ធស្នាល នៅឯ Hyde Park ទីក្រុង London។

តួយ៉ាង ក្នុងនោះគេសង្កេតឃើញថា កាយវិការរបស់អ្នកទាំងពីរ មើលទៅពិតជាស្និទ្ធស្នាល គួរឲ្យស្រលាញ់ និងមានការប៉ះពាល់គ្នា និងបានដើរកាន់ដៃបណ្តើរគ្នាផ្អែមល្ហែម ដូចជាគូស្នេហ៍នឹងគ្នាដូច្នោះផងដែរ។

មិនថាយ៉ាងណា កាយវិការយ៉ាងផ្អែមល្ហែមរបស់អ្នកទាំងពីរ ពិតជាធ្វើឲ្យអ្នកគាំទ្រ មិនសង្ស័យមិនបានពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ជាពិសេសអ្នកគាំទ្រក៏បាន ធ្វើការចាប់អារម្មណ៍ជាពិសេសទៅលើ រូបសម្រស់របស់ស្រ្តីប្លែកមុខសក់ពណ៌ទង់ដែងរូបនេះផងដែរ បើតាមការសង្កេតគឺមានមនុស្សជាច្រើនបានយល់ឃើញថា នាងពិតជាមានវ័យចាស់ជាង តារាសម្តែងប្រុសរូបសង្ហាកើតឆ្នាំ១៩៩៦រូបនេះខ្លាំងណាស់។

លើសពីនេះ បើសិនជាអ្នកទាំងពីរមិនសម្តែងកាយវិការចេញមកដូចជាគូស្នេហ៍នឹងគ្នាបែបនេះនោះទេ អ្នកគាំទ្រប្រាកដជាគិតថា Tom Holland និងស្រ្តីចំណាស់ប្លែកមុខរូបនេះ គឺជាម្តាយកូននឹងគ្នា ឬជាបងស្រីប្អូនប្រុសនឹងគ្នាជាក់ជាមិនខាន៕  

Tom Holland តួអង្គ Spider Man
Tom Holland តួអង្គ Spider Man
Tom Holland តួអង្គ Spider Man
ប្រទះឃើញ Tom Holland ស្វីតជាមួយស្ត្រីចំណាស់ម្នាក់