សាឡាត់ ស្រីឡាង ចេញវីដេអូលើកទឹកចិត្តមនុស្សចូលចិត្តគិតខ្លី កំពុងទទួលការគាំទ្រខ្លាំង (មានវីដេអូ)

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងវ័យក្មេងកញ្ញា សាឡាត់ ស្រីឡាង បានបញ្ចេញវីដេអូថ្មីមួយនៅលើបណ្តាញសង្គម និយាយរៀបរាប់លើកទឹកចិត្តមនុស្សដែលចូលចិត្តគិតខ្លី កំពុងទទួលការគាំទ្រខ្លាំងមែនទែន។

យ៉ាងណាមិញ ផ្អែកលើវីដេអូដែលមានរយៈពេលជាង២នាទីរបស់តារាស្រីរូបនេះ រូបនាងបាននិយាយរៀបរាប់ពីមនុស្សដែលមានស្នេហាបែកបាក់គ្នា និងមនុស្សដែលគិតខ្លី នៅពេលដែលមានរឿងបែបនេះកើតឡើង ហើយស្រីឡាង បាននិយាយលើកទឹកចិត្ត និងរៀបរាប់ពីវិធីសាស្រ្តក្នុងការលើកទឹកចិត្តខ្លួនឯង នៅពេលដែលស្ថានការណ៍បែបនេះកើតឡើងផងដែរ។

ទោះជាយ៉ាងណាក្តី សម្រាប់វីដេអូថ្មីរបស់កញ្ញា សាឡាត់ ស្រីឡាង នេះដែរ គ្រាន់តែបង្ហោះទើបតែបានប៉ុន្មានម៉ោងសោះ ក៏ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ព្រោះថាពាក្យសម្តីរបស់នាងមួយម៉ាត់ៗ នៅក្នុងវីដេអូនេះគឺពិតជាមានអត្ថន័យ ត្រូវចិត្តមហាជន ក៏ដូចជាអ្នកគាំទ្រយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា សាឡាត់ ស្រីឡាង ថែមទាំងទទួលបានពាក្យសរសើរមិនដាច់ពីមាត់ ពីសំណាក់អ្នកលេងបណ្តាញសង្គម យ៉ាងច្រើនរាប់រយនាក់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង