មុខស្អាត តែកុំមើលសាច់ដុំ របស់Lee Si Young ឃើញហើយ ចង់បែកភ្នែក!

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាស្រីLee Si Young បានធ្វើឲ្យមហាជនទូទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរូបថតបញ្ចេញសាច់ដុំ នឹងលទ្ធផលនៃការធ្វើ តេស្តលើរាងកាយរបស់នាង ។

ក្នុងថ្ងៃទី១៨ ខែកក្កដា នេះតារាស្រីLee Si Young បានធ្វើការបង្ហោះរូបថត នៃការហាត់ប្រាណយកសាច់ដុំ របស់នាងលើInstagram។ ដែលមើលទៅ ហាក់បីដូចជាតារាស្រីរូបនេះ មានគោលដៅនិងហេតុផលច្បាស់លាស់ ក្នុងការហាត់ប្រាណនេះ បើយោង​ទៅ​តាមអត្ថន័យ​ ដែលនាងបានសរសេររៀបរាប់ ក្នុងInstagram ផ្ទាល់ខ្លួនរបស់នាងនោះ “វាពិតជាលំបាកណាស់ ដើម្បីហាត់យកសាច់ដុំ… មិនដល់២ខែទៀតនោះទេ ខំប្រឹងឡើង ”។

បើតាមលទ្ធផល ដែលតារាស្រីរូបនេះ បានបង្ហាញពីការធ្វើតេស្ត​ លើរាងការរបស់នាង នោះ​គឺ​បាន ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជា​ថ្មី​ម្តងទៀត។ លទ្ធផលនោះបានបង្ហាញថា តារាស្រីរូបនេះមានទម្ងន់៥២.៤ គីឡូ កម្ពស់១៦៨សង់ទីម៉ែត្រ ហើយរាងកាយទាំងមូលរបស់នាង មានជាតិខ្លាញ់ត្រឹមតែ១៤.១ ភាគរយប៉ុណ្ណោះ ដែលភាគរយស្តង់ដារគឺ ចាប់ពី១៨ ដល់ ២៨ ភាគរយ។

ក៏ប៉ុន្តែតារាស្រីរូបនេះ ហាក់ដូចជាមិនសូវពេញចិត្ត នៅលទ្ធផលនេះប៉ុន្មាននោះទេ ហើយ​នាងក៏​បានកំណត់គោលដៅ សម្រាប់ខ្លួនឯងថា នាងនឹងបន្តហាត់បន្ថែមទៀតរហូត ដល់រាងកាយរបស់នាង នៅសល់ខ្លាញ់ត្រឹមតែ ៨ភាគរយប៉ុណ្ណោះ។

ស្របជាមួយគ្នានោះ អ្នកនិយមលេងសង្គមInstagram បានចូលទៅបញ្ចេញមតិ សរសើរ ចំពោះការតាំងចិត្តយ៉ាងមុតមាំ របស់នាងជាខ្លាំងហើយពួកគេ ក៏បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ដល់តារាស្រីរូបនេះ “ខំប្រឹងឡើង អ្នកធ្វើបានល្អណាស់”៕ 

តារាស្រីLee Si Young
តារាស្រីLee Si Young
តារាស្រីLee Si Young
តារាស្រីLee Si Young
លទ្ធផលតេស្តពិនិត្យរាងកាយ