ហ្វេនៗបារម្ភយ៉ាងខ្លាំង ក្រោយ Kim So-hyun ធ្លាក់ពីលើខ្នងសេះ ពេលកំពុងថតរឿង!

កូរ៉េខាងត្បូង៖ រឿងថ្មីដែលមានចំណងជើងថា «Mung Bean Chronicle» របស់ស្ថានីយទូរទស្សន៍KBS កំពុងដំណើរការថតយ៉ាងសកម្ម ដោយមាន Kim So-hyun ជាតួឯកស្រី និងលោកJang Dong Yoonជាតួឯកប្រុស។

ទៀតសោតរឿងទើបតែចាប់ផ្តើមថតមិនទាន់បានប៉ុន្មានផង ស្រាប់តែតួឯកស្រីនាង Kim So-hyun ជួបហេតុការណ៍ធ្លាក់ពីលើខ្នងសេះ នៅថ្ងៃទី១៧ ម្សិលមិញនេះ ខណៈពេលកំពុងថតរឿងផ្ទាល់តែម្តង។

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់ផលិតកម្ម E&T Story Entertainment ចេញមកបកស្រាយពីអាការៈបស់ Kim So-hyunយ៉ាងដូច្នោះថា៖

« Kim So-hyun ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុបំផុត ហើយនាងបានទទួលបានការត្រួតពិនិត្យរាងកាយរួចរាល់ហើយ។ សំណាងល្អណាស់នាងមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ»។

ក្រោយពីរឿងនេះបានកើតឡើង ក្រុមការងារទាំងអស់សម្រេចចិត្តផ្អាកការថតមួយរយៈ ដើម្បីរៀបចំកាលវិភាគថ្មី និងចាប់ផ្តើមការថតម្តងទៀតក្រោយពេលដែលKim So-hyunជាបានធូរស្រាលឡើងវិញ៕

សូមទស្សនារូបភាពខាងក្រោម៖  

Kim So-hyun
Kim So-hyun
Kim So-hyun
Kim So-hyun
Kim So-hyun