ជាតារាចម្រៀងទេ តែកុំមើលសាច់ដុំ Wonho ម៉្យាងម្នាក់ ជាមួយតារាសម្ដែងសាច់ដុំដ៏ល្បីម្នាក់នេះ

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ Wonho សមាជិកក្រុម MONSTA X បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសមាជិកក្រុម និងគាំទ្ររបស់លោក​ ពេលដែលលោករំលឹកឈ្មោះ តារាសម្ដែងប្រុសសាច់ដុំម្នាក់ នៅខណៈពេលដែលកំពុងលេងហ្គេមមួយ។

គួរបញ្ជាក់ផងដែរថា ពេលនោះ Wonho ត្រូវបានគេសួរសំណួរថា បើសិនជាលោក មានសមត្ថភាពអាចប្រែក្លាយខ្លួនលោក ទៅជាបុគ្គលិកល្បីល្បាញណាម្នាក់ តើលោកនឹងជ្រើសរើសធ្វើជាអ្នកណា?

ភ្លាមៗនោះ Wonho បានឆ្លើយតបដោយមិនស្ទាក់ស្ទើរថា លោកចង់ធ្វើជាតារាសម្ដែង Dwayne Johnson ធ្វើឲ្យសមាជិកក្រុម ដល់ថ្នាក់ភ្ញាក់ផ្អើលតែម្ដង។

ជាការពិតណាស់ អ្នកគាំទ្រតែងតែសង្កេតឃើញថា Wonho មានមោទនភាពយ៉ាងខ្លាំង ទៅលើរូបរាងកាយ ជាពិសេសគឺសាច់ដុំដ៏ហាប់ណែន ពោរពេញដោយភាពស៊ិចស៊ីរបស់លោក ទើបជារឿយៗលោកតែងតែ ធ្វើការហ្វឹកហាត់រាងកាយ ដើម្បីរក្សាសាច់ដុំទាំងនោះឲ្យបានល្អ។ ប៉ុន្តែពេលនេះ អ្នកគាំទ្រទើបតែដឹងថា ហេតុផលដែល Wonho មើលថែសាច់ដុំរបស់ខ្លួនឯងដល់ម្លឹង ការពិតព្រោះតែស្រលាញ់ពេញចិត្ត និងគាំទ្រតារាសម្ដែង Dwayne Johnson កំពូលសាច់ដុំម្នាក់នេះសោះ៕

ចង់ដឹងថា តើសាច់ដុំរបស់ Wonho និង Dwayne Johnson មានភាពស្រស់សង្ហាយ៉ាងណានោះ?

តោះមកទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Wonho
រូបភាព Wonho
រូបភាព Dwayne Johnson
រូបភាព Wonho និង Dwayne Johnson
រូបភាព Wonho និង Dwayne Johnson
រូបភាព Wonho និង Dwayne Johnson