ច្រណែនណាស់! តាមពិត ប្តីប្រពន្ធ បង្ហាញវីដេអូស្វីត នៅមណ្ឌលគីរី ធ្វើឲ្យអ្នកមើល រមួលពោះតាម ជាពិធិការិនីដ៏ល្បីម្នាក់ (មានវីដេអូ)

ភ្នំពេញ៖ ប្រហែលជាអ្នកបានឃើញ វីដេអូស្វីត កាលពីមួយរយៈមុន ដែលឃើញគូស្វាមីភរិយាមួយគូ បានទៅលេងខេត្តមណ្ឌលគីរី ធ្វើឲ្យអ្នកគាំទ្រ រំជើបរំជួល និងរមួលពោះទៅតាមពួកគេ។

ប៉ុន្តែតាមការពិតទៅ ស្រីស្អាតរូបនេះ ឈ្មោះ អាណា​ជាពិធីការិនីរូបសម្រស់ម្នាក់ នៅក្នុងប៉ុស្តិ៍ទូរទស្សន៍មួយ​ដែលសម្តីចាក់ទឹកមិនលិច ហើយជាពិសេស នាងក៏តែងបង្ហាញមុខ នៅក្នុងស្ពត និងកម្មវិធីនានាជាច្រើនផងដែរ។ ហើយក្នុងនោះដែរ កាលពីមួយរយៈមុន អាណា ក៏បានចួលរោងការ ជាមួយនឹងមនុស្សជាទីស្រលាញ់របស់នាង​ ទៅតាមគន្លងប្រពៃណីខ្មែរ បានយ៉ាងល្អ។

ជាពិសេស ក្រោយរៀបការហើយ អ្នកទាំងពីរ ក៏បានទៅក្រេបទឹកឃ្មុំ នៅខេត្តមណ្ឌលគីរី និងឆ្លៀតបង្ហោះនូវរូបភាព និងវីដេអូ យ៉ាងស្វីត ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សឹងតែលើសជាតិស្ករតាមទៅហើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ រាល់វីដេអូស្វីតៗរបស់នាង មានអ្នកចុចមើលច្រើនដងខ្លាំងណាស់ ហើយកំណើនស៊ែរ ក៏ឡើងទៅដល់រាប់ពាន់ផងដែរ សុទ្ធតែពាក្យសរសើរ និងជួនពរឲ្យពួកគេ មានក្តីសុខបែបនេះរហូតទៅ៕

អាណា​និងស្វាមី
អាណា​និងស្វាមី
អាណា​និងស្វាមី
អាណា​និងស្វាមី
អាណា​និងស្វាមី