វីតាល់ ក្លាយជាក្រុមហ៊ុនទឹកពិសាដំបូងគេ ដែលបុគ្គលិកទាំងអស់បានចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា

  • សុក្រ ១៩ កក្តដា, ២០១៩ ០៩:៤២

ភ្នំពេញ៖ ក្រុមហ៊ុន វីតាល់ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ខ្លួនដោយបុគ្គលិកទាំងអស់ ជាង ៨០០នាក់ បានចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រមូលបានថវិការសរុប ៨៦,១៨០,០០០ រៀល ជូនដល់មូលនិធិ។ កម្មវិធី ចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផានេះ បានប្រារព្ធឡើងនៅព្រឹក ថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១៩ នៅបរិវេណរោងចក្រផលិតទឹកពិសាវីតាល់ ដោយមានការចូលរួមជាកិត្តយស ដោយលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ក៏ជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកជំទាវអគ្គនាយិការក្រុមហ៊ុន វីតាល់ ព្រមទាំងបុគ្គលិកវីតាល់ជាច្រើននាក់ផងដែរ។  

កម្មវិធីចូលជាសមាជិក មូលនិធិ គន្ធបុប្ឆាកម្ពុជា
កម្មវិធីចូលជាសមាជិក មូលនិធិ គន្ធបុប្ឆាកម្ពុជា

លោកជំទាវ ងួន សុខា នាយិកាប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន វីតាល់ ជាពិសេសថ្នាក់ដឹកនាំដែលមានលោកជំទាវ ជឹង សុគន្ធាវីជាប្រមុខ ដែលតែងតែគាំទ្រយ៉ាងសកម្មនូវសកម្មភាពមនុស្សធម៌ ជាក់ស្តែងដូចកម្មវិធីលើកនេះ វីតាល់បានក្លាយជា ក្រុមហ៊ុនគំរូ ក្នុងការដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់សរុបជាង ៨០០នាក់ ចុះឈ្មោះជាសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបម្រូលថវិការជួយដល់មន្ទីពេទ្យគន្ធបុប្ផា។

លោកជំទាវ ជឹង សុគន្ធាវី បានសូមថ្លែងអំណរគុណដល់បុគ្គលិកវីតាល់ ជាពិសេសថា្នក់ដឹកនាំក្រុមហ៊ុន ដែលបានចូលរួមវិភាគទានជាសមាជិកគាំទ្រច្រើនជាងមួយឆ្នាំ ដែលខ្លះមានចំនួន ៥ឆ្នាំ ឬ ១១ឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ សកម្មភាពនេះបានធ្វើឲ្យថវិកានៃការប្រមូលបានមានចំនួនច្រើនជាងការរំពឹងទុក។ លោកជំទាវ បានបន្ថែមថា កម្មវិធីចុះឈ្មោះជាសមាជិកគាំទ្រ មូលនិធិគន្ធបុប្ផា នៃបុគ្គលិកវីតាល់ជាង ៨០០នាក់នេះ គឺគ្រាន់តែជាចំណុចចាប់ផ្តើមនៃការសហការរវាងវីតាល់ និងមូលនិធិគន្ធបុប្ផាប៉ុណ្ណោះ។ វីតាល់មានការតាំងចិត្តក្នុងការចូលរួមបង្កើតជាគម្រោងសហការណ៍ជាច្រើនបន្ថែមទៀតដើម្បីបរិច្ចាគ និងផ្សព្វផ្សាយ ពីគោលការណ៍នៃមូលនិធិឲ្យកាន់តែទូលំទូលាយក្នុងប្រទេសកម្ពុជា។

កម្មវិធីចូលជាសមាជិក មូលនិធិ គន្ធបុប្ឆាកម្ពុជា
កម្មវិធីចូលជាសមាជិក មូលនិធិ គន្ធបុប្ឆាកម្ពុជា

ក្រុមហ៊ុន វីតាល់ សង្ឃឹមថានឹងមានក្រុមហ៊ុន ឯកជនដទៃទៀតអនុវត្តតាមវីតាល់ ដោយណែនាំបុគ្គលិកឲ្យចូលជាសមាជិកគាំទ្រទៅមូលនិធិ គន្ធបុប្ផាកម្ពុជា។ ស្របពេលជាមួយគ្នានេះ ប្រជាពលដ្ឋកម្ពុជា ទូទៅ ក៏អាចចូលរួមចុះឈ្មោះជាសមាជិកគាំទ្រច្រើនជាង១ឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន អាច១៥ឆ្នាំ ឬ ១០០ឆ្នាំ ។

លោកអ្នកអាចចុះ ការចុះឈ្មោះចូលជាសមាជិកគាំទ្រ មូលនិធិគន្ធបុប្ផាកម្ពុជា ដោយទាក់ទងផ្ទាល់ទៅមូលនិធិគន្ធបុប្ឆាកម្ពុជា ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច ឬទាក់ទងតាមលេខទូរសព្ទ័ 061701111៕ 