សប្បាយក្លាយជាទុក្ខ! ដាច់ទោងបង្វិល ស្លាប់ ២នាក់ របួស ២៩នាក់ (មានវីដេអូ)

  • សុក្រ ១៩ កក្តដា, ២០១៩ ០៩:៤៦

ឥណ្ឌា៖ មនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដាច់ទោងបង្វិល បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើន។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅក្នុងសួនកម្សាន្ត Kankaria Adventure Park ក្នុងទីក្រុង Ahmedabad រដ្ឋ Gujarat កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។

យោងតាមវីដេអូបានបង្ហាញថា ដំបូងឡើយ ទោងបង្វិល គឺដំណើរការធម្មតានោះទេ ប៉ុន្តែមិនដឹងជាមានមូលហេតុអ្វី ស្រាប់តែវាមានបញ្ហា ដំណើរការមិនប្រក្រតីក៏ដាច់តែម្តង។

យោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថាឧបទ្ទវហេតុដាច់ទោងបង្វិលនេះ បានបណ្តាលឱ្យមនុស្ស ស្លាប់ ២នាក់ និងរបួសធ្ងន់ ២៩នាក់។

គិតមកដល់ពេលបច្ចុប្បន្ន មានមនុស្ស ៦នាក់ រួមទាំងអ្នកគ្រប់គ្រងសួនកម្សាន្តត្រូវបានសមត្ថកិច្ចចាប់ទៅសួរចម្លើយ ហើយពួកគេក៏ត្រូវទទួលខុសត្រូវចំពោះរឿងមួយនេះផងដែរ។

បន្ថែមពីនេះទៀត សមត្ថកិច្ចក៏បាននិងកំពុងតែស៊ើបអង្កេតបន្ថែមទៀត ពាក់ព័ន្ធទៅនឹងករណីមួយនេះផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ