អែមណាស់! Rashford ញាក់ដាច់ខ្សែការពារ ២ រូប ទាត់បាល់បញ្ចូលទីយ៉ាងស្អាត (មានវីដេអូ)

  • សុក្រ ១៩ កក្តដា, ២០១៩ ១០:០០

អូស្ត្រាលី៖ ការប្រកួតមិត្តភាពក្នុងអំឡុងពេល Pre-seaon នៅទីក្រុង Perth ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធកន្លងទៅ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានប្រកួតឈ្នះក្លិបមកពីអង់គ្លេសដូចគ្នាដោយលទ្ធផល ៤-០ ។

៤គ្រាប់របស់ Man UTD រកបានដោយកីឡាករ ៤រូប រួមមាន Mason Greenwood, Marcus Rashford, Phil Jones និង Anthony Martial។  

ក្រុមកីឡាកររបស់ក្លិបបិសាក្រហម Man UTD

ចំពោះការប្រកួតនោះ អ្វីដែលគួរឲ្យកត់សម្គាល់ គឺគ្រាប់បាល់របស់ Rashford ដែលបានញាក់ដាច់ខ្សែការពាររបស់ Leeds ពីររូប និងទាត់បាល់បញ្ចូលទីយ៉ាងស្អាត។

ចង់ដឹងថា គ្រាប់បាល់នោះ Rashford ធ្វើបានល្អប៉ុណ្ណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!!